ព័ត៌មានជាតិ
សម្ដេចធិបតី ថា រដ្ឋាភិបាលនៅឈរខាងអ្នកធុរកិច្ចជានិច្ច តាមរយៈការជួយគាំទ្រគ្រប់ជំហាន
រាជរដ្ឋាភិបាលកម្ពុជា គឺឈរនៅខាងអ្នកធុរកិច្ចជានិច្ច តាមរយៈការជួយគាំទ្រដល់គ្រប់ជំហាន និងគ្រប់មធ្យោបាយដល់រាល់អាជីវកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ នេះជាការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា «រាជរដ្ឋាភិបាលរបស់យើង គឺឈរនៅខាងអ្នកធុរកិច្ចជានិច្ច ហើយយើងតែងតែនៅជួយគាំទ្រដល់អ្នកគ្រប់ជំហាន»។ សម្ដេចធិបតី បានបន្តថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានបន្ថែមវិស័យបច្ចេកវិទ្យា គឺជាធាតុផ្សំថ្មីបន្ថែមនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅធ្វើពិពិធកម្ម និងទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា ដែលពឹងផ្អែកលើជំនាញ និងចំណេះដឹង។
ក្នុងនាមជានាយករដ្ឋមន្ត្រី សម្ដេចធិបតី បានបង្ហាញការប្ដេជ្ញាចិត្ត និងបានសន្យាថា រាជរដ្ឋាភិបាលរបស់សម្តេច នឹងបន្តគាំទ្រដល់ជោគជ័យរបស់អ្នកធុរកិច្ច និងវិនិយោគិនទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ហើយទ្វាររបស់កម្ពុជា តែងតែបើកចំហ។

សម្តេចធិបតី សង្កត់ធ្ងន់ថា វត្តមានរបស់ធុរកិច្ច និងវិនិយោគិន នឹងក្លាយជាផ្នែកមួយនៃដំណើរការក្នុងការផ្លាស់ប្តូររបស់ កម្ពុជានៅក្នុងផ្នែកបច្ចេកវិទ្យា ថាមពលបៃតង នវានុវត្តន៍ឌីជីថល ឬការបណ្តាក់ទុនផ្សេងទៀត គឺកម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាដៃគូក្នុងភាពជោគជ័យរបស់អ្នក។
សម្ដេចប្រមុខរាជរដ្ឋាភិបាល បានប្រាប់ទៅកាន់អង្គប្រជុំពីការប្រកាន់ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកធុរកិច្ច និងវិនិយោគិន ថា ជាតួអង្គដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ខណៈតួនាទីរបស់រដ្ឋាភិបាល គឺអ្នកបង្កើតបរិយាកាសអំណោយផល ដែលធុរកិច្ចអាចរីកចម្រើន ភាពជឿនលឿន ហើយកំណើនសេដ្ឋកិច្ចទទួលបានការថែទាំ។ ភ្ជាប់ជាមួយគ្នានេះ សម្ដេចបានលើកឡើងពីតម្លៃនៃសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា មិនមែនគ្រាន់តែជាភាពទាក់ទាញ សម្រាប់អ្នកវិនិយោគនោះទេ ប៉ុន្តែជាកត្តាដែលចាំបាច់ខានពុំបាន។

បន្ថែមពីនេះ សម្ដេចធិបតី បានឱ្យដឹងថា ជាគោលនយោបាយរបស់រដ្ឋាភិបាល ក៏បានបង្កើតយន្តការកម្រិតខ្ពស់ចំនួនពីរ ដែលជាយន្តការផ្ទាល់របស់សម្តេចក្នុងការគាំទ្រដល់អាជីវកម្ម គឺទី១ គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើការជាអ្នកគិតគូរផ្នែកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមដាននិន្នាការសកល និងធានាឱ្យគោលនយោបាយនៅតែមានភាពប្រកួតប្រជែង។ មួយទៀត គឺគណៈកម្មាធិការជំរុញការដោះស្រាយវិវាទវិស័យឯកជន ដែលធ្វើការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


