ព័ត៌មានជាតិ
សាច់ញាតិសពស្ត្រីពោះធំដង្ហោយរកយុត្តិធម៌ករណីតៃកុងរថយន្តសាម៉ុយ ទម្លាក់សពចោលកណ្តាលផ្លូវ
សាច់ញាតិរបស់សពស្ត្រីពោះធំម្នាក់អំពាវនាវរកដំណោះស្រាយករណីអ្នកបើករថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តរតនៈគិរី បានដឹកយកទៅទម្លាក់ចោលតាមផ្លូវ បន្ទាប់ពីបាត់បង់ជីវិតអំឡុងពេលឆ្លងទន្លេនៅមន្ទីរពេទ្យខេត្ត កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១។
សពស្ត្រីរូបនោះ មានឈ្មោះ កាវែម ពូន អាយុ៣១ឆ្នាំ ជនជាតិក្រឹង មានប្តីឈ្មោះ យែន យន្ត មុខរបរធ្វើចំការ។ បងប្រុសរបស់សពលោក កាវែម វាំង បានប្រាប់ថា ប្អូនស្រីរបស់លោក បានឈឺពោះឆ្លងទន្លេកូនទីបី បានទៅដល់មន្ទីរពេទ្យនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យហាក់ដូចជាមិនសូវមើលថែទាំឲ្យដិតដល់នោះទេ ព្រមទាំងប្រើពាក្យសំដីមិនសមរម្យគ្មានសុជីវធម៌ទៀតផង។ ហើយបានប្រាប់ទៅសាច់ញាតិជនរងគ្រោះថា មិនអាចសង្គ្រោះបានទេ ទោះវះយកកូនចេញក៏ស្លាប់ មិនវះក៏ស្លាប់។

លុះរហូតមកដល់ម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ អ្នកជំងឺបានដាច់ខ្យល់ស្លាប់ បន្ទាប់មកទៀតសាច់ញាតិបានដឹកបញ្ចូនសពតាមរថយន្តសង្គ្រោះមកដល់ចំណុចការ៉ាស់សាំងផ្លូវបំបែកចូលឃុំកាចូន តៃកុងឡានរកទំលាក់សពចោលម្តងហើយ តែសាច់ញាតិអង្វរទើបតៃកុងឡានយល់ព្រមទៅមុខទៀត រហូតមកដល់ចំណុចស្ពាន អូលីង តៃកុងឡានបានរអ៊ូរថា ផ្ទះឆ្ងាយពេក ក៏ទម្លាក់សពចោលនៅក្រោមដើមឈើក្បាលស្ពានតែម្តង។
ក្រោយមកទៀតសាច់ញាតិក៏យកម៉ូតូដឹកបន្តទៀតទើបទៅដល់ផ្ទះ តែដោយសារសពឡើងរឹង ហើយពោះធំផង ទើបមានការពិបាកដឹក ធ្វើឲ្យអូសដាច់រលាត់ជើងសពគួរឲ្យសង្វេគណាស់។

លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា លោកកំពុងធ្វើការដោះស្រាយ ហើយបានរាយការណ៍ទៅកាន់ថ្នាក់ខេត្ត ដើម្បីធ្វើការពិន័យទៅលើតៃកុងឡានសាម៉ុយដែលដឹកសពមិនដល់គោលដៅ។
ប្រជាពលរាយការណ៍ថានេះមិនមែនជាលើកទី១នោះទេ ដែលតៃកុងរថយន្តធ្វើដូចនេះ ហើយនឹងចាត់វិធានការទៅលើក្រុមគ្រូពេទ្យដែលប្រព្រឹត្តខុសក្រមសីលធម៌ វិជ្ជាជីវៈ គ្មានសីលធម៌ ពិសេសទង្វើទៅលើជនជាតិដើមភាគតិច និងជនក្រីក្រ៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ២ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ