Connect with us

ព័ត៌មានជាតិ

សាច់ញាតិសពស្ត្រីពោះធំដង្ហោយ​រកយុត្តិធម៌ករណីតៃកុងរថយន្តសាម៉ុយ ទម្លាក់សព​ចោលកណ្តាលផ្លូវ

បានផុស

នៅ

សាច់ញាតិរបស់សពស្ត្រីពោះធំម្នាក់អំពាវនាវរកដំណោះស្រាយករណីអ្នកបើករថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តរតនៈគិរី បានដឹកយកទៅទម្លាក់ចោលតាមផ្លូវ បន្ទាប់ពីបាត់បង់ជីវិតអំឡុងពេលឆ្លងទន្លេនៅមន្ទីរពេទ្យខេត្ត កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១។

សពស្ត្រីរូបនោះ មានឈ្មោះ  កាវែម ពូន អាយុ៣១ឆ្នាំ ជនជាតិក្រឹង មានប្តីឈ្មោះ យែន យន្ត មុខរបរធ្វើចំការ។ បងប្រុសរបស់សពលោក កាវែម វាំង បានប្រាប់ថា ប្អូនស្រីរបស់លោក បានឈឺពោះឆ្លងទន្លេកូនទីបី បានទៅដល់មន្ទីរពេទ្យនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យហាក់ដូចជាមិនសូវមើលថែទាំឲ្យដិតដល់នោះទេ ព្រមទាំងប្រើពាក្យសំដីមិនសមរម្យគ្មានសុជីវធម៌ទៀតផង។ ហើយបានប្រាប់ទៅសាច់ញាតិជនរងគ្រោះថា មិនអាចសង្គ្រោះបានទេ ទោះវះយកកូនចេញក៏ស្លាប់ មិនវះក៏ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុះរហូតមកដល់ម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ អ្នកជំងឺបានដាច់ខ្យល់ស្លាប់ បន្ទាប់មកទៀតសាច់ញាតិបាន​ដឹកបញ្ចូនសពតាមរថយន្តសង្គ្រោះមកដល់ចំណុចការ៉ាស់សាំងផ្លូវបំបែកចូលឃុំកាចូន តៃកុង​ឡានរកទំលាក់សពចោលម្តងហើយ តែសាច់ញាតិអង្វរទើបតៃកុងឡានយល់ព្រមទៅមុខទៀត រហូតមកដល់ចំណុចស្ពាន អូលីង តៃកុងឡានបានរអ៊ូរថា ផ្ទះឆ្ងាយពេក ក៏ទម្លាក់សពចោលនៅក្រោមដើមឈើក្បាលស្ពានតែម្តង។

ក្រោយមកទៀតសាច់ញាតិក៏យកម៉ូតូដឹកបន្តទៀតទើបទៅដល់ផ្ទះ តែដោយសារសពឡើងរឹង ហើយពោះធំផង ទើបមានការពិបាកដឹក ធ្វើឲ្យអូសដាច់រលាត់ជើងសពគួរឲ្យសង្វេគណាស់។ 

លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា លោកកំពុងធ្វើការដោះស្រាយ ហើយបានរាយការណ៍ទៅកាន់ថ្នាក់ខេត្ត ដើម្បីធ្វើការពិន័យទៅលើតៃកុងឡានសាម៉ុយដែលដឹកសពមិនដល់គោលដៅ។

ប្រជាពលរាយការណ៍ថានេះមិនមែនជាលើកទី១នោះទេ ដែលតៃកុងរថយន្តធ្វើដូចនេះ ហើយនឹងចាត់វិធានការទៅលើក្រុមគ្រូពេទ្យដែលប្រព្រឹត្តខុសក្រមសីលធម៌ វិជ្ជាជីវៈ គ្មានសីលធម៌ ពិសេសទង្វើទៅលើជនជាតិដើមភាគតិច និងជនក្រីក្រ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម