ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលលើកទឹកចិត្តនិស្សិតពេទ្យត្រូវបេ្តជ្ញាខិតខំរៀនសូត្រដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ និងប្រទេសជាតិ
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់និស្សិតត្រូវបេ្តជ្ញាខិតខំរៀនសូត្រ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ទាំងពេលកំពុងសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ និងប្រទេសជាតិ។

ថ្លែងបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅព្រឹកថ្ងៃទី២៨វិច្ឆិកានេះ លោករដ្ឋមន្ត្រីបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនលើការបណ្តុះបណ្តាល ការស្រាវជ្រាវ ការផ្តល់សេវា និងការទទួលស្គាល់នានាក្នុងកម្រិតជាតិ អន្តរជាតិដែលកើតចេញពីការខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទាំងអស់។

ទន្ទឹមនឹងនោះដែរ លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍គន្លឹះដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងការបង្កើនសមត្ថភាពបន្ថែមទៀតលើការងារបណ្តុះបណ្តាលដូចជា ត្រូវពង្រឹងគុណភាពឱ្យបានជាប់ជាប្រចាំគ្រប់កម្រិត និងរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ជាពិសេសវគ្គវិក្រិត្យការបុគ្គលិកសុខាភិបាល ខិតខំពង្រីកការផ្សព្វផ្សាយ និងលើកស្ទួយកិត្យានុភាពវិជ្ជាជីវៈសុខាភិបាល ពង្រឹងសមត្ថភាពគរុកោសល្យ សម្រាប់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល ពង្រឹងបន្ថែមនូវអភិបាលកិច្ច
និងបង្កើនការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ បន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមស្របដើម្បីបម្រើដល់ការបណ្តុះបណ្តាល ពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីសំដៅជំរុញកៀរគរធនធាន ទាំងបច្ចេកទេស និងការអភិវឌ្ឍឱ្យកាន់តែឈានឡើងក្នុងកម្រិតអន្តរជាតិ។

លោករដ្ឋមន្រ្តី បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគ្រប់ផ្នែកទាំងអស់សូមបន្តគាំទ្រសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យក្នុងការផ្តល់នូវសាស្រ្តាចារ្យ មកបង្រៀន និងចូលរួមកែលំអឧបករណ៍បង្រៀន វាយតម្លៃនិស្សិត ព្រមទាំងការជួយពង្រឹងគុណភាពកម្មសិក្សា ដល់និស្សិត។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ដំណើរការកម្មវិធីបណ្តុះបណ្តាល ចំនួន ៥១ កម្មវិធី ដោយមាននិស្សិតសរុបចំនួន ៧,៩៤៩ នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ៤,៩៦៦ នាក់។ ក្នុងចំណោមនិស្សិតទាំងនោះ មាននិស្សិត ចំនួន ៧២៧ នាក់ (ស្រីចំនួន ៥០៩នាក់) បានទទួលអាហារូបករណ៍បង់ថ្លៃជំនួសដោយរាជរដ្ឋាភិបាលកម្ពុជា។

និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន ៦១ នាក់ (ស្រីចំនួន ២១ នាក់) បានទទួលអាហារូបករណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ចំនួន ២នាក់បានទទួលអាហារូបករណ៍ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


