ព័ត៌មានជាតិ
ខេត្តមួយចំនួនចាប់ផ្តើមរឹតបន្តឹងការចេញចូលចំពោះអ្នកធ្វើដំណើរមកពីភ្នំពេញនិងតំបន់មានផ្ទុះជំងឺកូវីដ១៩
ខេត្តមួយចំនួនចាប់ផ្តើមរឹតបន្តឹងការចេញចូលចំពោះអ្នកធ្វើដំណើរមកពីតំបន់មានហានិភ័យផ្ទុះជំងឺកូវីដ១៩ពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែងនិងខេត្តព្រះសីហនុដោយសារខេត្តទាំងនោះមានករណីឆ្លងជំងឺច្រើនជាងគេ។
លោក ផល វុន មេឃុំព្រែកដំបូកបានមានប្រសាសន៍ថាការត្រួតពិនិត្យនេះដោយសារស្ថានភាពជំងឺកូវីដ១៩ ពិសេសរាជធានីខេត្តមួយចំនួនកាន់តែមានការកើនឡើងឆ្លងកើនឡើងជាបន្តបន្ទាប់នោះអាជ្ញាធរបានរឹតបន្តឹងចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរមកពីតំបន់ដែលមានហានិភ័យខ្ពស់ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកបានបន្តថាប៉ុន្តែចំពោះអ្នកដំណើរដែលមកពីតំបន់ណាដែលមិនមានការប្រឈមនឹងជំងឺកូវីដ១៩នោះយើងមិនមានបញ្ហាអ្វីទេគឺអាចអនុញ្ញាតឲ្យចូលទៅតាមភូមិរបស់គាត់បាន។
លោកបានបន្ថែមថា«ខាងព្រែកដំបូកមានការពិនិត្យមើលដែរបើមោពីតំបន់ណាដែលមានការឆ្លងគឺមានការប្រយ័ត្នប្រយែងដែរព្រោះថានៅភ្នំពេញនិងខេត្តកណ្តាលក៏មានកន្លែងឆ្លង។មុននឹងចូលមកមេភូមិមានការសួរនាំហើយបើសិនជាមានបញ្ហាសុខភាពត្រូវឲ្យធ្វើចត្តាឡីស័កនិងយកសំណាកទៅពិនិត្យរកកូវីដ១៩តែបើនៅម្តុំណាដែលអត់ឆ្លងមិនអីទេ»។
លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាមបានមានប្រសាសន៍ថា«រដ្ឋបាលខេត្តមិនបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានអនវត្តបែបនេះទេ។ ប៉ុន្តែដើម្បីការពារក្នុងមូលដ្ឋានរបស់គាត់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ពួកគាត់អាចធ្វើបានហើយម្យ៉ាងទៀតតាមបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រីបានណែនាំរួចហើយដល់ប្រជាពលរដ្ឋដែលនៅរជធានីភ្នំពេញក្តីនិងខេត្តដែលមានបញ្ហាជំងឺកូវីដបើមិនមានការចាំបាច់ទេមិនគួរធ្វើដំណើរទៅណានោះទេត្រូវនៅផ្ទះព្រោះមិនដឹងថាមេរោគនេះមាននៅទីណាពិតប្រាកដនោះទេ»។

លោកបានបន្តទៀតថាដូចនេះអ្នកដែលមានបំណងទៅលេងស្រុកគួរតែយល់ដឹងនិងត្រូវតែចូលរួមអនុវត្តតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា។ ក្រៅពីខេត្តកំពង់ចាមមានបណ្តាខេត្តមួយចំនួនទៀតដូចជាខេត្តត្បូងឃ្មុំ ខេត្តកោះកុងនិងខេត្តមួយចំនួនកំពុងអនុវត្តការរឹតបន្តឹងចំពោះអ្នកដំណើរមកពីតំបន់ហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩។
លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំបានឲ្យដឹង ថាប្រជាពលរដ្ឋដែលរស់នៅខេត្តដែលមានហានិភ័យខ្ពស់រួមមានរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាដើមបើចង់ធ្វើដំណើរទៅខេត្តត្បូងឃ្មុំត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាមុនសិននិងត្រូវយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ព្រោះយើងមិនដឹងថាអ្នកណាមានផ្ទុកឬអត់មានផ្ទុកជំងឺនេះនោះទេ។
លោក ទូសាវុធ អភិបាលរងខេត្តកោះកុងបានឲ្យដឹងដែរថាអ្នកភ្នំពេញរស់នៅតំបន់ផ្ទុះជំងឺកូវីដ១៩ពេលធ្វើដំណើរទៅខេត្តកោះកុងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនិងយកសំណាករកជំងឺកូវីដ១៩។ ប៉ុន្តែប្រសិនបើពួកគាត់មិនរស់នៅតំបន់ដែលប្រឈមនឹងកូវីដ១៩ទេក្រុមគ្រូពេទ្យអនុវត្តទៅតាមវិធានក្រសួងសុខាភិបាលដោយធ្វើការវ៉ាស់កំដៅជាមុនសិន។បើកំដៅធម្មតាអាចអនុញ្ញាតឲ្យធ្វើដំណើរចូលខេត្តបានតែបើក្នុងករ ណីកំដៅខ្ពស់ខុសពីធម្មតាត្រូវឃាត់ទុករង់ចាំមន្ត្រីត្រួតពិនិត្យជាបន្តទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


