ព័ត៌មានជាតិ
សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន
សហជីព និងប្រជាពលរដ្ឋ សម្តែងការហួសចិត្ត និងឈប់ជឿលើបុគ្គល អ៊ុំ សំអាន ដែលជាមនុស្សធ្លាប់ជាប់គុកព្រោះនិយាយកុហករឿងព្រំដែន និងបានចំអកឱ្យបុគ្គលនេះថា ជាមនុស្សគ្មានចំណេះដឹង គ្មានសមត្ថភាពអ្វីមកនិយាយរឿងព្រំដែនប្រទេសជាតិនោះទេ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា បុគ្គល អ៊ុំ សំអាន ជាក្រុមបំផ្លាញជាតិក្រៅស្រុក ខំប្រឹងចេញមុខនិយាយពីបញ្ហាព្រំដែនកម្ពុជា ប៉ុន្តែការពិតបុគ្គលនេះគ្មានចេះដឹងអ្វីសូម្បីបន្តិច។ ជាក់ស្តែង ធ្លាប់ជាប់គុកដោយសារ និយាយបំភ្លៃការពិតរឿងព្រំដែន ហើយធ្លាប់បានសារភាពថា ខ្លួនជាមនុស្សគ្មានចំណេះដឹង និយាយដោយគ្មានការពិចារណាទៀតផង។
លោកថ្លែងថា៖«អ្វីដែលលោក អ៊ុំ សំអាន ធ្វើនេះគឺគ្មានការពិត គ្មានភាពជាក់ស្តែងហើយគ្មានលក្ខណៈច្បាស់លាស់ណាមួយទៅលើបញ្ហាព្រំដែន គឺគាត់មានចេតនាភូតកុហកមួលបង្កាច់និយាយបំផ្លើសការពិតពីបញ្ហាព្រំដែន។ លោកអ៊ុសំអានក៏គ្មានតម្លៃអ្វី សម្រាប់ឱ្យយើងខ្ញុំជឿជាក់ទៅលើការបកស្រាយដែលគ្មានការពិតបំផ្លើសការពិតរបស់គាត់នោះដែរ»។
លោក ទុយ កុសល ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានសម្តែងការហួសចិត្តចំពោះបុគ្គល អ៊ុំ សំអាន ដែលជាក្រុមលក់ក្បាលបម្រើបរទេស មានចេតនាចង់បំផ្លាញជាតិ ប្រឹងចេញមុខនិយាយពីបញ្ហាព្រំដែនប្រទេសជាតិ ដើម្បីឱ្យពលរដ្ឋយល់ច្រឡំ តាមពិតពលរដ្ឋបានដឹងហើយថា បុគ្គលនេះគ្មានចំណេះដឹង ហើយពូកែខាងភូតភកុហក។
លោកប្រាប់ថា៖«ខ្ញុំហួសចិត្ត ដែលបុគ្គល អ៊ុំ សំអាន ដែលជាក្រុមបំផ្លាញជាតិនៅក្រៅប្រទេស ប្រឹងចេញមុខនិយាយរឿងព្រំដែន តាមពិតបុគ្គលនេះគ្មានចំណេះដឹងអ្វីទេ ហេតុនេះអ្វីដែលបុគ្គលនេះនិយាយគ្មានត្រង់ណាអាចជឿបានទេ ខ្ញុំមិនជឿដាច់ខាង ហើយក៏សូមឱ្យបងប្អូនយើងទាំងអស់ កុំជឿលើបុគ្គលឆបោកម្នាក់នេះ»។
លោក ឡេវ សំអាន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានលើកឡើងថា កាលពីឆ្នាំ២០១៦ ក្រោយនិយាយផ្តេសផ្តាសបំប៉ោង និងបំភ្លៃពីបញ្ហាព្រំដែនជាមួយវៀតណាមត្រូវបានតុលាការចាប់ដាក់គុក ហើយបុគ្គលនេះក៏បានសារភាពថា ខ្លួនគ្មានចំណេះដឹងនិងហាស្តីដោយគ្មានការពិចារណា ប៉ុន្តែការសារភាពនោះដើម្បីបានរួចទោសកាលនោះតែប៉ុណ្ណោះ ឥឡូវលេចចេញកន្ទុយបង្ហាញសន្តានកុហកបោកប្រាស់នោះទៀតហើយ។
លោកនិយាយថា៖«ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ១រូបខ្ញុំហួសចិត្តនិងបុគ្គលអ៊ុសំអាន ដែលជាក្រុមប្រឆាំងបំផ្លាញជាតិនៅក្រៅប្រទេស ប្រឹងចេញមុខនិយាយពីបញ្ហាព្រំដែនទាំងខាងកើតជាមួយវៀតណាម និងខាងលិចជាមួយថៃ តាមពិតបុគ្គលនេះគ្មានចំណេះដឹងអ្វីទេ»។
បើតាមការលើកឡើងរបស់សហជីពតំណាងកម្មករទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋ បញ្ជាក់ថា បុគ្គល អ៊ុំ សំអាន ជាមនុស្សបោកប្រាស់ មិនអាចជឿជាក់បានជាដាច់ខាត។ជាក់ស្តែងបុគ្គលនេះធ្លាប់ជាប់ គុកព្រោះនិយាយកុហករឿងព្រំដែន ហើយបានធ្វើលិខិតសុំលើកលែងទោស ដោយសន្យាថា ឈប់ធ្វើសកម្មភាពណាមួយអំពីបញ្ហាព្រំដែន និងចូលរួមការពារសន្តិភាព ប៉ុន្តែទីបំផុត បុគ្គលនេះនៅតែកុហក ហើយចេញមកនិយាយបង្កាច់បង្ខូចរឿងព្រំដែន ដដែល៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


