Connect with us

ព័ត៌មានជាតិ

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

បានផុស

នៅ

ភ្លើងឆេះព្រៃ ជាបញ្ហា​ដែលតែងតែកើតមានឡើង ក្នុងអំឡុងរដូវប្រាំង ដែលមានអាកាសធាតុក្ដៅហួតហែង។ ដើម្បីទប់ស្កាត់ និងបង្ការទុកជាមុន រដ្ឋបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋដែលមានដីទំនេរទុកចោល មិនប្រើប្រាស់ និងមិនមានម្ចាស់ស្នាក់នៅ ធ្វើការកាត់ស្មៅ កាត់ឆ្ការព្រៃ សម្អាតឲ្យអស់ ដើម្បីចៀសវាងឆ្លងរាលដាលដល់ផលដំណាំ និងលំនៅដ្ឋានប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្ដីជូនដំណឹងដដែលនោះ រដ្ឋបាលក្រុងបានបញ្ជាក់ដែរថា ក្នុងករណីឆេះ បង្កការរាលដាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ជុំវិញករណីនេះដែរ លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី ថា ភ្លើងឆេះព្រៃ ជាបញ្ហាប្រឈម​ដែលតម្រូវឲ្យស្នងការខេត្ត និងអធិការក្រុង-ស្រុកទាំង ៥ ទូទាំងខេត្តមណ្ឌលគិរី ក៏ដូចជាការិយាល័យពន្លត់អគ្គិភ័យ ដែលដឹកនាំដោយលោក មឿង សុខផល ត្រៀមខ្លួនជានិច្ច ដើម្បីអន្តរាគមន៍ឲ្យទាន់ពេលវេលា។ លោក ឡោ សុខា បានបន្ថែមថា កាលពីឆ្នាំ ២០២៣ កន្លងមក មានករណីភ្លើងឆេះព្រៃ ចំនួន ៣៩លើក លើទីតាំង ៣៩កន្លែងផ្សេងគ្នា៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម