ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ឲ្យមង្គលការ រៀបចំតែមួយព្រឹក អត់ឲ្យមានលេងអកកេស ជប់លៀងពេលល្ងាច
អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានដាក់បញ្ជាឲ្យអាជ្ញាធរគ្រប់ស្រុកក្រុងក្នុងមូលដ្ឋានខេត្តតាកែវ ត្រូវចុះណែនាំបងប្អូនប្រជាពលរដ្ឋ ដែលត្រូវរៀបចំពិធីមង្គលការ ត្រូវកាត់បន្ថយមនុស្សចូលរួមកុំឲ្យកកកុញ នាំឲ្យមានហានិភ័យឆ្លងកូវីដ ១៩។

ក្នុងសេចក្តីណែនាំ លោកអភិបាលខេត្តឲ្យអាជ្ញាធរមូលដ្ឋានបន្តអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវរៀបចំពិធីមង្គលការកូនចៅ អនុញ្ញាតឲ្យរៀបចំតែមួយព្រឹក មិនអាចអូសបន្លាយដល់ពិធីជប់លៀងពេលល្ងាច និងការលេងអកកេសកំដររោង។
លោកបន្តថា ចំណាត់ការនេះដើម្បីឆ្លើយតបស្ថានភាពបន្ទាន់ដែលវីរុសកូវីដបានបន្តរាលដាលនិងបានឆ្លងដល់ខេត្តក្រុងមួយចំនួនរួចទៅហើយ។
អាជ្ញាធរខេត្តតាកែវ កំពុងចុះយកសំណាកគ្រួសារម្ចាស់ពិធីមង្គលការមួយនៅផ្សារអង្គសឹង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ជាប់ពាក់ព័ន្ធផ្ទាល់ជាមួយ លោក សោភ័ណ្ឌ កក្កដា បន្ទាប់ពីបានចូលរួមពីធីមង្គលការកាលពីថ្ងៃទី ១២ ខែមីនា រកឃើញវិជ្ជមានជំងឺកូវីដ១៩។
បើតាមលោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៥ ខែមីនាថា ក្រុមគ្រូពេទ្យកំពុងចុះយកសំណាក ហើយឲ្យកងកម្លាំងឃ្លាំមើល និងព័ទ្ធផ្ទះគ្រួសារអ្នករៀបការ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយផ្តើមយកសំណាកពីគ្រួសារម្ចាស់ដើមការ ដែលប៉ះពាល់ផ្ទាល់ និងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្សេងទៀត ហើយដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។
គួរបញ្ជាក់ថា លោកកក្កដា សោភ័ណ្ឌ បានតេស្តមានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីបានទៅចូលរួមពីធីមង្គលការមួយកាលពីថ្ងៃទី ១២ ខែមីនា នៅផ្សារអង្គសឹង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។ ក្នុងពេលចូលរួមលោកបានថតរួបកៀកកិតជាមួយកូនក្រមុំ និងបានតែងខ្លួនធ្វើជាអ្នកកំដរនៅខាងមុខរោងទៀតផង។
គិតត្រឹមម៉ោង ០៧ ០០ ព្រឹកថ្ងៃ ១៥ មីនា ក្រសួងសុខាភិបាលប្រកាសមានករណីឆ្លងថ្មី ២០ នាក់ទៀត ក្នុងនោះ ១៨ នាក់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។ ជាមួយគ្នានេះ អ្នកជំងឺ ៨៣ នាក់បានជះសះស្បើយចាកចេញពីមន្ទីរពេទ្យ៕
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


