ព័ត៌មានជាតិ
អាមេរិកបារម្ភអំពីការឆបោកអនឡាញ ប៉ះពាល់ដល់ការវិនិយោគ សម្ដេចតេជោ តបវិញថាកម្ពុជាកំពុងដុតដៃដុងជើងបង្ក្រាបបន្ថែមទៀត
លោកស្រី ប្រៃហ្គេត អែលវ៉កឃឺរ ភារធារីស្ដីទីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចែករំលែកនូវការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ ដែលជះឥទ្ធិពលមិនល្អដល់បរិយាកាសវិនិយោគ និង សេដ្ឋកិច្ច នៅកម្ពុជា និង នៅក្នុងតំបន់។ លោកស្រីភារធារីស្ដីទីលើកឡើងដូច្នេះ ក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ នេះ។

ដោយកម្ពុជាជាប្រទេសសម្របសម្រួល នៃកិច្ចសហប្រតិបត្តិការ អាស៊ាន-អាមេរិក ចាប់ពីឆ្នាំនេះទៅ លោកស្រីភារធារីស្ដីទីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា សង្ឃឹម សហរដ្ឋអាមេរិក និងកម្ពុជា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើប្រធានបទកិច្ចសហប្រតិបត្តិការសំខាន់ ដូចជា បញ្ញាសិប្បនិម្មិត (AI) សន្តិសុខអ៊ីនធឺណែត (Cyber Security) ថាមពលស្អាត (Clean energy) … ដើម្បីទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេសពាក់ព័ន្ធទាំងអស់។

ជាការឆ្លើយតប សម្តេចតេជោ លើកឡើងថា បទល្មើសអនឡាញមានទម្រង់និងលក្ខណៈស្មុគស្មាញ និងបំលាស់ទីពីប្រទេសមួយទៅប្រទេសមួយ ដែលនេះ ទាមទារការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីទប់ស្កាត់បទល្មើសនេះ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានពង្រីកការយកចិត្តទុកដាក់ វិសាលភាព និងពង្រឹងយន្តការទប់ស្កាត់បន្ថែមលើបទល្មើសអនឡាញនេះ។

តាមរយៈជំនួប លោកស្រី ក៏បានសម្តែងនូវក្តីសង្ឃឹមថា កិច្ចសហការដោយស្មោះត្រង់រវាងគ្នា និងបើកចំហដល់ការស្វែងរកផ្លូវថ្មីៗបន្ថែមទៀត ដើម្បីបង្កើនវឌ្ឍនភាពសេដ្ឋកិច្ច។ លោកស្រីដាក់ក្ដីសេចក្តីសង្ឃឹមខ្ពស់ ដោយចង់ឃើញទំនាក់ទំនងនៃប្រទេសយើងទាំងពីរកាន់តែល្អប្រសើរ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលជួបប្រទះម្តងម្កាល និងការគ្រប់គ្រងសមរភូមិថ្មី តាមរយៈការសន្ទនាគ្នា ដែលនេះ គឺមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការទ្វេភាគី៕

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


