ព័ត៌មានជាតិ
ផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ ជំនួសលោក អាង ណារិទ្ធ ទៅបំពេញភារកិច្ចនៅក្រសួង
នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ លោក មាស តារា ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្ម និងសំណង់ ជំនួសលោក អាង ណារិទ្ធ ដែលត្រូវផ្លាស់ទៅបំពេញភារកិច្ចនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

លោក មាស តារា ដែលត្រូវចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ ជំនួសលោក អាង ណារិទ្ធ បានប្រកាសប្តេជ្ញានឹងខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះលោកអះអាងនឹងបន្តដឹកនាំមន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ជួយរកដំណោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរលូនទៅថ្ងៃខាងមុខផងដែរ។

ក្នុងពិធីនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យសង្ឃឹមយ៉ាងមុតមាំថា ប្រធានមន្ទីរសុរិយោដីខេត្តថ្មីនឹងបន្តកិច្ចសហប្រតិបត្តិការល្អនិងរឹងមាំ ជាមួយមន្ទីរអង្គភាពដែលពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការងារឲ្យបានល្អប្រសើរ ជាពិសេសត្រូវពង្រឹងកិច្ចសហការផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទ ដោយយកគំរូតាមលោកប្រធានចាស់ៗ។
លោក ទេព ធន រដ្ឋលេខាធិការក្រសួង រៀបចំដែនដីនគររូបនិយកម្ម និងសំណង់ ក្នុងឱកាសនោះក៏បានណែនាំឲ្យប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យថ្មី ត្រូវពង្រឹងការដឹកនាំគ្រប់គ្រង ហើយធានាបានការវិវាទដីធ្លីឲ្យបានរលូនពោលគឺត្រូវធ្វើឲ្យបានជាអតិបរមា៕

អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


