ព័ត៌មានជាតិ
ពលរដ្ឋសំណូមពរអាជ្ញាធរ កែសម្រួលជម្រាលស្ពានឆ្លងកាត់ ប្រឡាយទឹកស្អុយក្រាំងធ្នង់ ដែលបង្កគ្រោះថ្នាក់ញឹកញាប់
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពចែកចាយលើបណ្ដាញសង្គម បង្ហាញថា នៅចំណុចស្ពានឆ្លងកាត់ប្រឡាយទឹកស្អុយក្រាំងធ្នង់ ផ្លូវបេតុង សម្តេច ជា ស៊ីម សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែងតែបង្កគ្រោះថ្នាក់ជាញឹកញាប់ដល់អ្នកដំណើរ ដោយសារជម្រាលស្ពានមានសភាពចោតខ្ពស់ ដូច្នេះប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធ មេត្តាជួយកែសម្រួលចំណុចជម្រាលស្ពាននេះ ដើម្បីកុំឲ្យបន្តគ្រោះថ្នាក់តទៅទៀត។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានប្រាប់តាមរយៈគ្រុប តេឡេក្រាម ថា ជម្រាលស្ពានសម្រាប់បើកបរល្បឿន ក្រោម 40km/h។ ទោះបីជាយ៉ាងណា ក្រុមការងារលោក នឹងចុះកែសម្រួលជម្រាលស្ពានឡើងវិញ។ ទន្ទឹមនោះ លោក សាំ ពិសិដ្ឋ ក៏បានអរគុណចំពោះការផ្ដល់ព័ត៌មានផងដែរ។

ដោយឡែក លោកស្រី ដោ សម្ភស្ស នាយករងទីចាត់ការរដ្ឋបាលរាជធានីភ្នំពេញ ក៏បានឲ្យដឹងដែរថា រដ្ឋបាលខណ្ឌសែនសុខ បានទទួលជ្រាបពីបញ្ហាខាងលើនេះហើយ។

ទាក់ទិនករណីស្ពាននេះដែរ កាលពីព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខ បានប្រាប់ឲ្យ កម្ពុជាថ្មី ដឹងថា ចំពោះករណីនេះ រដ្ឋបាលខណ្ឌសែនសុខ ទទួលបានហើយ ហើយលោកក៏បានរាយការណ៍ទៅខាងមន្ទីរសាធារណការរាជធានីភ្នំពេញអំពីករណីនេះដែរ និងរង់ចាំចំណាត់ការពីខាងមន្ទីរ។ លោកបញ្ជាក់ថា ផ្លូវនេះ ស្ថិតក្នុងគម្រោងរបស់សាលារាជធានីភ្នំពេញ ដូច្នេះថ្នាក់ខណ្ឌពុំមានលទ្ធភាព ឬ សិទ្ធ ក្នុងការជួសជុលឡើយ។

ជាមួយនេះ រដ្ឋបាលខណ្ឌសែនសុខ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកដំណើរគ្រប់មធ្យោបាយទាំងអស់ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ពេលមកដល់ចំណុចទីតាំងស្ពានខាងលើនេះ ខណៈជំនាញក៏កំពុងរៀបចំកែសម្រួលចំណុចជម្រាលស្ពាននេះដែរ៕
អត្ថបទ ៖ សំណាង
មានវីដេអូ ៖ ជម្រាលស្ពានឆ្លងកាត់ប្រឡាយទឹកស្អុយក្រាំងធ្នង់ដែលបង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដំណើរ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


