ព័ត៌មានជាតិ
នៅមណ្ឌលគិរី មេឃុំ១រូបប្រាប់ក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវថា ត្រូវធ្វើផ្លូវឱ្យត្រូវតាមបច្ចេកទេស បើខុសនឹងត្រូវឱ្យឈប់ធ្វើភ្លាម
នៅក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានគម្រោងសាងសង់ផ្លូវបេតុងប្រវែង៣០០ម៉ែត្រ១ផ្លូវ គ្រោងនឹងធ្វើ ដោយមានទទឹង៦ម៉ែត្រ។ គម្រោងធ្វើផ្លូវនេះ រដ្ឋបាលឃុំចុងផ្លាស់ បានអនុញ្ញាតឱ្យក្រុមហ៊ុនសាងសង់នានាចូលរួមដេញថ្លៃ យកគម្រោងនេះទៅធ្វើ ដោយក្រុមហ៊ុន ជួន សុខន អេចប៊ីអេសឌី បានដេញថ្លៃជាប់គម្រោងធ្វើផ្លូវនេះ។ មេឃុំចុងផ្លាស់ បានប្រាប់ទៅក្រុមហ៊ុននេះថា ត្រូវធ្វើផ្លូវឱ្យត្រូវតាមបច្ចេកទេស បើខុសនឹងត្រូវឱ្យឈប់ធ្វើវិញភ្លាម។

ការដេញថ្លៃសាងសង់ផ្លូវបេតុងនេះ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដែលមានថវិកាគោលចំនួន២១០.៦៤៤.២៦២រៀល។ ក្នុងការដេញថ្លៃនោះ គេសង្កេតឃើញមានតំណាងក្រុមហ៊ុនជាច្រើនបានចូលរួមដេញថ្លៃ ប៉ុន្តែ មានក្រុមហ៊ុនតែ៣ប៉ុណ្ណោះដែលបានឈរឈ្មោះនៅក្នុងតារាងដេញថ្លៃ គឺមានក្រុមហ៊ុន វ៉េង លាប ក្រុមហ៊ុន រ៉េត សារ៉ាត ក្រុមហ៊ុនជួន សុខន អេចបី អេសឌី។ ក្រោយការដាក់ដេញថ្លៃនោះ គឺរដ្ឋបាលឃុំបានសម្រេចឱ្យទៅលើក្រុមហ៊ុន ជួន សុខន អេចប៊ីអេសឌី ដែលដាក់ដេញថ្លៃទាបជាងគេ គឺត្រឹម ១៤៤.៤០០.០០០រៀលជាស្ថាពរ។

លោក លាភ លីមគុណ មេឃុំរដ្ឋបាលចុងផ្លាស់ បានសង្កត់ធ្ងន់ទៅលើក្រុមហ៊ុនដែលជាប់ក្នុងកាដេញថ្លៃគម្រោងផ្លូវបេតុងអាមេកម្រាស់១តឹកកន្លះ ទទឹង៦ ម៉ែត្រ និងប្រវែង៣០០ម៉ែត្រ ត្រូវគោរពតាមកិច្ចសន្យា និងធ្វើទៅតាមបទដ្ឋានបច្ចេកទេសក្នុងកាសាងសង់ ហើយបើសិនជាក្រុមហ៊ុនសាងសង់ធ្វើផ្ទុយពីកិច្ចសន្យា និងលក្ខខណ្ឌបច្ចេកទេស នឹងត្រូវបញ្ចប់កិច្ចសន្យា គឺត្រូវទុកជាមោឃៈ។

ដោយឡែក ប្រជាពលរដ្ឋម្នាក់រស់នៅឃុំចុងផ្លាស់ បានឲ្យដឹងថា នៅឆ្នាំ២០២៣កន្លងទៅ មានក្រុមហ៊ុន ហួ បូរ បានទទួលគម្រោងសាងសង់ផ្លូវបេតុងអាមេដែលមានប្រវែង៤០១ម៉ែត្រ បានចំណាយថវិកាឃុំអស់ចំនួន២៦០.៥៥០.០០០រៀល។ បន្ទាប់ពីការសាងសង់ក្នុងឆ្នាំ២០២៣កន្លងទៅ ផ្លូវបេតុងមិនទាន់បាន៧ខែផង គឺចំណុចមួយចំនួនត្រូវរងកាខូចខាតចជាច្រើនកន្លែងដែលពិបាកក្នុងកាធ្វើដំណើរ។ ប្រជាពលរដ្ឋរូបនេះ បានស្នើឱ្យអ្នកជំនាញបច្ចេកទេសផ្លូវ ក៏ដូចជាអាជ្ញាធរឃុំ ជួយពិនិត្យដោយយកចិត្តទុកដាក់ទៅលើក្រុមហ៊ុនថ្មីដែលគ្រោងនឹងស្ថាបនាសាងសង់ផ្លូវបេតុងក្នុងឆ្នាំ២០២៤នេះ កុំឱ្យដូចក្រុមហ៊ុនសាងសង់នាពេលកន្លងមកទៀត៕
ដោយ ៖រៀម សុខហេង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


