ព័ត៌មានជាតិ
បណ្ណសមធម៌ឬបណ្ណក្រីក្រ មិនត្រឹមតែឧបត្ថម្ភថវិកា និងសេវាព្យាបាលជំងឺ ផ្ដល់ទាំងអាហារូបករណ៍សិក្សាថែមទៀតផង
ប្រជាពលរដ្ឋរស់នៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ អ្នកស្រី ស្រួន ស្រី បានរៀបរាប់ឲ្យកម្ពុជាថ្មីដឹងថា អ្នកស្រីទទួលបានបណ្ណក្រ១ តាំងពីឆ្នាំ២០១៨ មកម្លេះ ហើយបណ្ណមួយនេះមិនត្រឹមតែបានឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ និងសម្រួលសេវាព្យាបាលជំងឺផ្សេងៗ ដល់ក្រុមគ្រួសារអ្នកស្រីប៉ុណ្ណោះទេ ជាពិសេសនៅពេលអ្នកស្រីមានផ្ទៃពោះ ទៅពិតិត្យសុខភាព និងក្រោយពេលសម្រាលកូន ក៏ទទួលបានថវិការឧបត្ថម្ភផងដែរ។

តាមការឲ្យដឹងពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះបានឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋជាច្រើនបានមកដាក់ពាក្យសម្ភាសន៍ស្នើសុំធ្វើបណ្ណសមធម៌ អ្នកខ្លះទៀតសុំបន្តសុពលភាពដែលផុតកំណត់ ហើយមាតាបិតា អាណាព្យាបាលសិស្សមួយចំនួន ក៏មកស្នើសុំបញ្ជូលសមាជិកគ្រួសារដែលទទួលបន្ទុកអាហារូបករណ៍ផងដែរ។

លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឬស្សី
ដោយអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ទៅដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ រដ្ឋបាលសង្កាត់អូរឬស្សី បានផ្ដល់នូវបណ្ណសមធម៌ និងបណ្ណ័ហានិភ័យ ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ទៅតាមស្ថានភាពគ្រួសារជាក់ស្ដែង។
លោកក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍នៃបណ្ណទាំង២នេះថា ទី១ ប្រជាពលរដ្ឋដែលមានបណ្ណនេះហើយ អាចទៅទទួលសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យរដ្ឋ ព្រមទាំងមន្ទីរពេទ្យឯកជននានាដែលជាប់កិច្ចព្រមព្រៀង។ ជាមួយគ្នានោះ មាតាបិតា អាណាព្យាបាលសិស្ស ក៏អាចយកទៅស្នើសុំអាហារូបករណ៍ សម្រាប់ការសិក្សាកូនចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។


ចំពោះការស្នើសុំបណ្ណសមធម៌ ឬបណ្ណក្រីក្រ ប្រជាពលរដ្ឋ ត្រូវមានសំបុត្រកំណើត សៀវភៅគ្រួសារ ហើយត្រូវសម្ភាសន៍ជាមួយក្រុមការងាររដ្ឋបាលសង្កាត់អូរឬស្សី អំពីស្ថានភាពគ្រួសារជាក់ស្ដែងជាប់ ទើបអាចធ្វើបាន។ យ៉ាងណាមិញ ចៅសង្កាត់អូរឬស្សី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបណ្ណផុតសុពលភាព អាចមកស្នើសុំបន្តបាននៅសង្កាត់អូរឬស្សី ក្រុងក្រចេះ នៅរាល់ម៉ោងធ្វើការ៕
អត្ថបទ ប្រុញវិធិន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


