Connect with us

ព័ត៌មានជាតិ

Update ករណីឆេះ​ឃ្លាំង​ស្តុក​ពូកព្រឹក​មិញនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យខូចខាតអស់ទាំងស្រុង​

បានផុស

នៅ

ករណី​អគ្គិភ័យ​ឆាបឆេះឃ្លាំងសិប្បកម្ម​ស្តុក​ពូក​មួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ ​កាលពីព្រឹកមិញ​បានបំផ្លាញ​សម្ភារ​នៅខាងក្នុងឃ្លាំង​អស់ទាំងស្រុង តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ដែល​សមត្ថ​កិច្ចបានបញ្ជាក់ថា បណ្ដាលមកពីឆ្លង​ចរន្ដអគ្គិសនី។

ករណីអគ្កិភ័យនេះបានកើតឡើងថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ ​ស្ថិតនៅផ្លូវលំ ក្រុមទី​១៩ ភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់​ទីតាំង​ឈ្មោះ សុខ សារ៉ន់ ភេទ​ប្រុស អាយុ៣៩​ឆ្នាំជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រង​។

ឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះ សង់​ពី​ដែក​ប្រក​ស័ង្កសី​ ទំហំ​២៥​ម៉ែត្រ គុណ​៣០​ម៉ែត្រ ​ខូចខាត​ស្បែក​ពូក​ប្រហែល៥០០​ដុំ​ឆេះ​អស់ទាំង​ស្រុង តែមិនបណ្តាលឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​នោះទេ។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កេ​ី​ត​ហេតុ​ខ​ណះ​កម្មករ​កំពុង​ធ្វេ​ី​ការ​មួយ​ចំហៀង​ឃ្លាំង​ស្រាប់​តែមាន​ឃេ​ី​ញ​ផ្សែងហុយ​ចេញពី​ផ្នែក​មួយ​ចំហៀង​ទៀត​ទេ​ី​ប​បង្ក​ការ​ភ្ញាក់​ផ្អេ​ី​ល​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​ភ្លាមៗ​។

ក្នុងករណីនេះដែរសមត្ថកិច្ច​បានប្រើរថយន្ត​ពន្លត់​អគ្គិភ័យចំនួន១៩​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំ​នួន ១៦​ឡាន ស្មើ​នឹង៦៤​ម៉ែត្រគូប ទើបអាចគ្រប់គ្រងបានទាំងស្រុង៕

អត្ថបទ ៖ សុខុម

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម