ព័ត៌មានជាតិ
សមណៈសិស្ស ១ ៦៨៤អង្គ/នាក់ បានចូលរួមប្រឡងយកវិញ្ញាបនបត្រ ត្រី ទោ ឯក នៅវិទ្យាល័យសិរីសោភ័ណ
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នេះ មានបេក្ខជន សមណៈសិស្ស ចំនួន ១ ៦៨៤អង្គ/នាក់ បានចូលរួមប្រឡងយកវិញ្ញាបនបត្រ ត្រី ទោ ឯក ឆ្នាំសិក្សា ២០២៤-២០២៥ នៅក្នុងវិទ្យាល័យសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមណៈសិស្ស ប្រឡងយកថ្នាក់ ត្រី ទោ ឯក នេះ មានការពិនិត្យបើកវិញ្ញាសារប្រឡង ដោយព្រះគ្រូ វ៉ា ចិន្តា ព្រះមេគណខេត្តគណ:ធម្មយុត្តិនិកាយ លោក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក លឹម សីហា ប្រធានប្រតិភូតំណាងក្រសួងធម្មការ និងសាសនា លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្ត និងសមណៈសិស្សចំនួន ១ ៦៨៤អង្គ/នាក់ និងមន្ត្រីសង្ឃ មន្ត្រីអមប្រតិភូកិត្តិយសជាច្រើន អង្គនាក់។
ក្នុងពិធីប្រឡងនោះ លោក បៀវ ថាន បានមានប្រសាសន៍ថា ការប្រឡងឆ្នាំនេះ ជាលើកទី៣២ហើយ ដែលមានបេក្ខសមណៈ ដាក់ពាក្យប្រឡងមានចំនួន ១ ៦៨៤ អង្គ /នាក់ ក្នុងនោះ មានបព្វជិត ១ ៥១៧ និងគ្រហស្ថ មានចំនួន ១៦៧នាក់ ស្រី ១០៨នាក់ មកតាមបណ្តាក្រុងស្រុកទាំង៩ ក្រុង ស្រុក មានថ្នាក់ត្រី ៤១បន្ទប់ ថ្នាក់ទោមាន ១៧បន្ទប់ ថ្នាក់ឯក ១០បន្ទប់ មានវិញ្ញាសារប្រឡង ៤វិញ្ញាសារ មានប្រជុំកងធម៍ ពុទ្ធប្បវត្តិ ព្រះវិន័យ និងសាសនសុភាសិត។

លោកបានបន្តថា ដោយបានទទួលការណែនាំរបស់ក្រសួងធម្មការ និងសាសនា មន្ទីរធម្មការសាសនាខេត្តបន្ទាយមានជ័យ បានសហការជាមួយ សាលាគណខេត្តទាំង ២គណៈ មន្រ្តីសង្ឃទាំងពីរគណៈ និងទទួលការ ណែនាំអនុញ្ញាតពីលោកអភិបាលខេត្តផង ដើម្បីរៀបចំការប្រឡងថ្នាក់ ត្រី ទោ ឯកនេះ។
ចំណែក លោក អ៊ុំ រាត្រី បានថ្លែងថា ការប្រឡង ត្រី ទោ ឯក នេះ ក្នុងគោលបំណងវាស់ស្ទង់សមត្ថភាពយល់ដឹង របស់ព្រះតេជគុណ ខាងផ្នែកព្រះពុទ្ធសាសនា បានយល់ដឹងទ្រឹស្តីព្រះពុទ្ធ សាសនា បានត្រឹមកំរិតណា និងដើម្បីបន្តសិក្សា ឱវាទព្រះពុទ្ធបន្ថែមទៀត។ ទន្ទឹមនោះ លោក អ៊ុំ រាត្រី បានធ្វើការដាស់តឿនដល់បេក្ខជនចូលប្រឡងទាំងអស់ត្រូវជឿទុកចិត្តលើសមត្ថភាពខ្លួនឯង បើចេះត្រូវតែប្រឡងជាប់ មិនចេះគឺធ្លាក់ កុំលួចមើលប្រ៊ីយ៉ុងឱ្យសោះ។

លោកបានបន្តទៀតថា ក្នុងដំណាក់កាលទី១ និតិកាលទី៧ នេះដឹកនាំដោយ សម្តេច មហាបវរធីបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានកំណត់ជាអទិភាព គឺពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គម ប្រកបដោយសីលធម៍ និងបរិយាបន្នដែលមានគោលដៅលើការធ្វើពលរដ្ឋភាវូបនីយកម្មឱ្យមានសមត្ថភាព ប្រកបដោយសីលធម៍ គុណធម៍ សុចរិយាធម៍ សុចរិតភាព វិន័យ និងការទទួលខុសត្រូវខ្ពស់។ លោកថា ព្រះពុទ្ធសាសនា ជាស្ថាប័នមួយដ៏សំខាន់ បានចូលរួមយ៉ាងសកម្មក្នុងការអប់រំប្រជាពលរដ្ឋ ជាក់ស្តែងការប្រឡងយក ថ្នាក់ ត្រី ទោ ឯក បានអនុវត្តតាមសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនាលេខ ២១/២៣ ក.ធ.ម សរណន ស្តីពីការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ ត្រី ទោ ឯក ជាឆ្នាំលើកទី៣២ មានបេក្ខសមណៈ បេក្ខជនចូលប្រឡងសរុបមានចំនួន ១ ៦៨៤អង្គ/នាក់ ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបានធ្វើការកោតសរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ក្រុង ស្រុក ជាពិសេស មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមបណ្តុះបណ្តាលនូវធនធានមនុស្សស្របតាមយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល។

ការប្រឡងធម្មវិន័យថ្នាក់ ត្រី ទោ ឯក នាពេលនេះ មានការជួយឧបត្ថម្ភពី លោកអភសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែសួនសុភី ព្រមទាំងបុត្រក្នុងនោះមានចង្ហាន់ ២ ០០០ប្រអប់ កូកាកូឡា ៨៥កេះ និងទឹកបរិសុទ្ធ ២០០យួរ រដ្ឋបាលខេត្ត ទឹកបរិសុទ្ធ ៦០យួរ និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ មានចង្ហាន់ និងភេជ្ជះគ្រប់មុខ និងបច្ច័យជាហូរហែផងដែរ៕
ដោយ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


