Connect with us

ព័ត៌មានជាតិ

ភ្លើង​ឆេះ​ជញ្ជ្រាំង​ស្រូវ២ហិកតាផ្អើលពលរដ្ឋនិងសមត្ថកិច្ច​ទាំងយប់​​​

បានផុស

នៅ

នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១៦​ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​វាល​ខាងលិច ភូមិ​ពោធិ៍​២​ដើម ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ មានករណីភ្លើងឆេះ​កញ្ជ្រាំង​ស្រូវ​ទាំងយប់​ផ្អើលព្រជាពលរដ្ឋឲ្យ​និងកម្លាំងនគរបាលនាំគ្នា​ជួយ​ពន្លត់​យ៉ាង​សស្រាក់សស្រាំ​ទាំងយប់រ​លក់​​ទាំង​ស្រុង​មិន​ឆេះ​ឆ្លង​ដល់​ស្រូវ​អ្នកស្រុក​នោះឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹងថា ​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់នោះ មាន​ប្រជាពលរដ្ឋរាយការណ៍​មក​អធិការ​ថា​ មាន​ភ្លើង​ឆេះ​កញ្ជ្រាំង​ស្រូវ​នៅ​វាល​ខាងលិច​ភូមិ​ពោធិ៍​ពីរ​ដើម​ ភ្លាមៗ​នោះ​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បត់​ត្រង់​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រហាត់ទឹក ចំនួន​២០​នាក់ ចុះ​ទៅដល់​កន្លែង​ភ្លើង ឆេះ​កញ្ជ្រាំង​ចំនួន​២​កន្លែង​មាន​ផ្ទៃដី​២​ហិកតា។​

លោក​អធិការ​បាន​បញ្ជាក់ថា ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ស្រូវប្រាំង​របស់​ប្រជា​ពល រដ្ឋ កម្លាំង​នគរបាល​បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ ធ្វើការ​ពន្លត់​រយៈពេល១​ម៉ោង​ទើបភ្លើង​រលត់​ជា​ស្ថាពរ​មិន​បណ្តាល​ឲ្យ​រាល​ឆេះ​ស្រូវ​ពលរដ្ឋ​ដែល​មិនទាន់បាន​ច្រូតកាត់​ជាច្រើន​ហិកតា​នោះឡើយ​។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ភ្លើង​ឆេះ​កញ្ជ្រាំង​ស្រូវ​នេះ​មិនដឹង​មូលហេតុ​នោះទេ​កំពុងធ្វើការ​ស៊ើបអង្កេត៕

អត្ថបទ​ ៖​ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម