ព័ត៌មានជាតិ
ទិញថ្នាំញៀនមកទុកជក់ជាក្រុមត្រូវអាវុធហត្ថឃាត់ខ្លួន
កម្លាំងអាវុធហត្ថស្រុកមង្គលបូរីដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេការកងរាជអាវុធហត្ថស្រុក ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចវាលស្រែ ភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការនេះ កម្លាំងបានដកហូតម្សៅក្រាមពណ៌សថ្លាចំនួន៤កូនថង់ ទម្ងន់១,៧៥ក្រាម ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូ០១គ្រឿង និងសម្ភារៈវិចខ្ចប់ ព្រមទាំងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។លោក អនុសេនីយ៍ឯក ចាន់ រដ្ឋា បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ១ ឈ្មោះ ឡេង ប៊ុនលី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ២ឈ្មោះ រឿង សុបិន ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ៣ឈ្មោះ ស៊ីម ពៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ៤ឈ្មោះ កែវ វួយហួរ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ៥ឈ្មោះ ម៉ៅ លីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប្រឡាយហ្លួងក្រោម ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។
ជនសង្ស័យទាំង៥នាក់ត្រូវបានបញ្ជូនមកការិយាល័យបង្ក្រាបគ្រឿងញៀនអាវុធហត្ថខេត្តសាកសួរចម្លើយ និងធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀន។

លោក ប៉ាន់ សៀន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ក្រោយពីសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថា ពួកគេបានទិញគឿងញៀនខាងលើមកទុកជក់ជាក្រុមតែម្តងជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


