ព័ត៌មានជាតិ
បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ
(ភ្នំពេញ) អ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម(Influencer) បានបង្ហាញភាពរីករាយនិងពេញចិត្ត ចំពោះភាពងាយស្រួលក្នុងការប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ ដែលទើបត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅតាមទីសាធារណៈមួយចំនួន ដូចជាផ្សារទំនើប ហាងកាហ្វេ គ្រឹះស្ថានសិក្សា ធនាគារ និងបណ្តាក្រុមហ៊ុន ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម(Influencer) បានលើកឡើងថា «បញ្ជរសេវាសាធារណៈចល័ត» គឺជាសមិទ្ធិផលថ្មីមួយ ដែលបង្កើតឡើងដោយកូនខ្មែរក្នុងយុគសម័យឌីជីថល គឺក្រុមយុវជនមកពីវិទ្យាស្ថានបច្ចេកទេស TVET ក្រោមការផ្ដួចផ្ដើមនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងការងារ ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត និយោជក រោងចក្រ សហគ្រាសនិងសាធារណជន។
ទន្ទឹមនេះ បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម(Influencer) ក៏បានលើកឡើងបន្ថែមទៀតថា បន្ទាប់ពីពួកគេបានសាកល្បងប្រើប្រាស់បំពេញពាក្យស្វែងរកការងារធ្វើនៅលើ «បញ្ជរសេវាសាធារណៈចល័ត»នេះរួច គឺពិតជាផ្ដល់ភាពងាយស្រួល ឆាប់រហ័ស និងអាចជឿទុកចិត្តបានថែមទៀតផង ព្រោះថារាល់ក្រុមហ៊ុន ឬស្ថាប័នផ្សេងៗដែលមាននៅក្នុង «បញ្ជរសេវាសាធារណៈចល័ត»នេះ គឺសុទ្ធសឹងតែទទួលបានការត្រួតពិនិត្យ និងមានចុះបញ្ជីច្បាស់លាស់ត្រឹមត្រូវដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម(Influencer) បានលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន បុគ្គលិកក្រុមហ៊ុន កម្មករ-កម្មការិនី និងសាធារណជនទូទៅ ដែលមានបំណងស្វែងរកការងារទាំងក្នុងស្រុក និងក្រៅស្រុក, ស្វែងរកបុគ្គលិក, ចុះឈ្មោះសិក្សាជំនាញ វិជ្ជាជីវៈ, សេវាសាធារណៈផ្សេងៗរបស់ក្រសួង និងដាក់ពាក្យបណ្តឹងជាដើម អាចមករកបញ្ជរសេវាសាធារណៈចល័ត ដែលនៅក្បែរគេហដ្ឋានរបស់ខ្លួន ដើម្បីទាញយកប្រយោជន៍ទាំងអស់នេះ តាមរយៈមុខងារសំខាន់ទាំង ១០ របស់ «បញ្ជរសេវាសាធារណៈចល័ត» ដែលជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ដោយយោងតាមប្រសាសន៍របស់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានគូសបញ្ជាក់ថា ការផ្ដួចផ្ដើមបង្កើតឱ្យមាន «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នាពេលនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងគោលបំណងធ្វើយ៉ាងណាបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានកាន់តែចូលជិតបំផុតទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ វិស័យឯកជន និងតាមទីកន្លែងប្រមូលផ្តុំសាធារណៈ សំដៅលើកកម្ពស់ការកសាងពលរដ្ឋឌីជីថល និងការផ្តល់សេវាកម្ម និងព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងទាន់ពេលវេលាជូនដល់សាធារណជនគ្រប់រូបបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


