ព័ត៌មានជាតិ
អ្នកវិភាគ និងអ្នកនយោបាយ ចំអកឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់ខ្នុរច្បាស់ផង បែរជាតាំងខ្លួនជាអ្នកជំនាញខាងកសិកម្ម
ភ្នំពេញ ៖ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកនយោបាយនៅកម្ពុជា បានចំអកឱ្យទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដែលបានតាំងខ្លួនជាអ្នកជំនាញខាងកសិកម្ម ខណៈទណ្ឌិតរូបនេះមិនទាន់ស្គាល់ផ្លែខ្នុរច្បាស់លាស់នៅឡើយ។
លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា «បើតាមការកត់សម្គាល់របស់ខ្ញុំកន្លងមកនេះ លោក សម រង្ស៊ី មិនដែលចុះទៅដល់វាលស្រែ ឬក៏ចុះទៅជួបកសិករបែបសម្លៀកបំពាក់បែបអ្នកស្រែនៅតាមមូលដ្ឋានម្ដងណាទេ ប៉ុន្ដែបើគាត់ចុះទៅ គឺពាក់អាវធំ ក្រវ៉ាត់ករ និងស្បែកជើងប៊ូឡើងខ្មៅរលោង»។
ក្នុងន័យនេះ លោកចង់បង្ហាញថា «លោក សម រង្ស៊ី មានកំណើតកើតជាពីកូនអភិជន តែគាត់តាំងខ្លួនជាបណ្ឌិតខាងកសិកម្ម ទាំងដែលខ្លួនមិនដែលស្គាល់រសជាតិជីវភាពជាកសិករ និងមិនបានស្គាល់ស្ថានភាពកសិករយ៉ាងណានោះទេ។
ដូច្នេះទោះជាគាត់ជាអ្នកនយោបាយក៏ដោយ តែគាត់មិនបានដឹងស៊ីជម្រៅពីកសិកម្មនោះទេ តែគាត់ដឹង គឺដឹងតាមរយៈកូនចៅគាត់រាយការណ៍ប្រាប់គាត់ប៉ុណ្ណោះ»។
អ្នកវិភាគរូបនេះបានបន្ថែមថា ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយដែលចេះគ្រប់រឿង និងជាអ្នកជំនាញស្ទើគ្រប់វិស័យ ដើម្បីប្រមូលលេសផ្សេងៗយកមកដាក់បន្ទុកលើរាជរដ្ឋាភិបាល។ ការបញ្ចេញមតិយោបល់របស់គាត់ គឺមានចេតនាបួលបង្កាច់ លាបពណ៌ និងញុះញង់ពលរដ្ឋឱ្យមានការរើសអើងរាជរដ្ឋាភិបាល ក្នុងគោលបំណងចង់ឱ្យមានចលាចលនៅក្នុងសង្គម ដើម្បីគាត់មានឱកាសវិលចូលស្រុកវិញតែប៉ុណ្ណោះ។
ចំណែកប្រធានគណបក្សខ្មែរតែមួយ លោក គុជ លី បានថ្លែងថា «ខ្ញុំបានឃើញវីឌីអូគាត់ពន្យយល់ពីផ្លែខ្នុរហ្នឹងដែរ និងការពន្យល់លើហ្វេសប៊ុកគាត់។ ក្ដិបខ្នុរ សម រង្ស៊ី ហៅថា កូនខ្នុរ ហើយផ្លែខ្នុរ សម រង្ស៊ី ហៅថា មេខ្នុរ ហើយខ្ញុំមើលហើយក៏ហួសចិត្តដែរ។ ពីបរមបុរាណមក គ្មានទេពាក្យថា«កូនខ្នុរ» មានតែពាក្យថា «ក្តិបខ្នុរ» ឬសម រង្ស៊ី ចង់បង្កើតពាក្យថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួនប្រើជំនួសពាក្យថា ក្តិបខ្នុរ»។
លោកបានចោទជាសំណួរមួយថា បើត្រឹមតែការពន្យល់ពីរឿងខ្នុរធ្វើមិនកើតផង តើឱ្យរៀបចំយុទ្ធសាស្ត្រនយោបាយកសិកម្ម និងដឹកនាំប្រទេសយ៉ាងដូចម្តេច? សម រង្ស៊ី មិនដែលស្គាល់ពីការលំបាករបស់កសិករ ហើយក៏មិនយល់ច្បាស់ពីរបៀបបង្កបង្កើតផលកសិកម្មនោះទេ ហើយក៏មិនសាកសមជាអ្នកដឹកនាំប្រទេសដែរ។
លោកបន្តថា ការសរសេររៀបរាប់នៅលើបណ្ដាញសង្គមរបស់លោក សម រង្ស៊ី គឺជាអ្វីដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលជាសេនាធិការសំខាន់របស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «សមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់» កាលពីថ្ងៃទី ២០ ខែមករាឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបានទុកប្រជាពលរដ្ឋចោល នៅពេលពលរដ្ឋកំពុងមានទុក្ខកង្វល់ក្នុងការធ្វើកសិកម្មនោះទេ។
សម្ដេចបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល មិនត្រឹមតែគិតគូរពីតម្លៃទីផ្សារនៃការធ្វើកសិកម្មតែមួយមុខនោះទេ ប៉ុន្តែថែមទាំងបាននឹងកំពុងជំរុញការវិនិយោគឱ្យកាន់តែច្រើន ដើម្បីបង្កើនការងារ និងបង្កើនប្រាក់ចំណូលឱ្យកាន់តែច្រើនបន្តទៀតផងដែរសម្រាប់ប្រជាពលរដ្ឋ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសថា រាជរដ្ឋាភិបាលបានតម្លើងឥណទានរហូតដល់ ១៥០លានដុល្លារអាមេរិក ដើម្បីប្រមូលទិញស្រូវពីកសិករ ដើម្បីឆ្លើយតបទៅនឹងវិបត្តិស្រូវធ្លាក់ថ្លៃនៅក្នុងប្រទេស និងថា ការទម្លាក់លុយ១៥០លានរបស់រដ្ឋ ក៏ដើម្បីធានាថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទៅខ្ចីលុយពីធនាគារឯកជន ដើម្បីប្រមូលទិញស្រូវពីកសិករឱ្យមានប្រសិទ្ធភាព៕


-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១០ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


