ព័ត៌មានជាតិ
ការគំរាមធ្វើគត ការជេរប្រមាថចំពោះ ព្រះសង្ឃ តាជី និងដូនជី ត្រូវជាប់ទោសបែបណា?
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយការប្រព្រឹត្តណាមួយមិនគប្បីដល់សាសនា ព្រះសង្ឃ ដូនជី និងតាជី ដូចជាគំរាមធ្វើគត ការជេរប្រមាថ នឹងត្រូវមានទោស។
មាត្រា ២៣៣ បទគំរាមកំហែងថា នឹងសម្លាប់ ការគំរាមកំហែងថា នឹងសម្លាប់ កាលបើការគំរាមកំហែងនេះធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញមកតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែដល់២ឆ្នាំ និងពិន័យជាប្រាក់ ១លានរៀល ទៅ ៤លានរៀល។


មាត្រា ៥០២ បទប្រមាថ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអ្នករាជការសាធារណៈ ឬបុគ្គលទទួលអាណត្តិសាធារណៈ ដោយបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ មួយថ្ងៃដល់ប្រាំមួយថ្ងៃ និងពិន័យជាប្រាក់ពី ១០០០រៀល ដល់ ១០ម៉ឺនរៀល។

មាត្រា ៥១៦ ដែលបានចែងពីបទប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ការប្រមាថដូចបញ្ញាត្ត ក្នុងកថាខណ្ឌទី១ នៃមាត្រា ៥០២ (បទប្រមាថ) ក្រមនេះ ដែលប្រព្រឹត្តឡើងចំពោះព្រះសង្ឃ ដូនជី ឬតាជី នៅក្នុងក្របខណ្ឌនៃមុខងារ ឬក្នុងឱកាសនៃការបំពេញមុខងារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយថ្ងៃ ដល់ទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី១ពាន់រៀល ដល់១សែនរៀល។

-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


