ព័ត៌មានជាតិ
កម្ពុជា-ថៃ ពិភាក្សាការងារផ្ដោតលើគោលដៅសំខាន់ៗ ៥ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
កម្ពុជា និង ថៃ បានពិភាក្សាការងារ ដោយផ្ដោតលើគោលដៅសំខាន់ៗ ចំនួន ៥ ដើម្បីលុបបំបាត់ ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ និងបង្ក្រាប អំពើជួញដូរមនុស្ស។

ការពិភាក្សាការងារនេះ ក្នុងឱកាស លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ ស្ដីពីការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ដំណាក់កាលទី ២ ឆ្នាំ ២០២៥-២០២៨ ដែលរៀបចំធ្វើនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប កាលពីថ្ងៃទី ២៩-៣០ ខែមករា ឆ្នាំ ២០២៥។

នាឱកាសនោះ ភាគី កម្ពុជា-ថៃ បានពិភាក្សាការងារដោយផ្ដោតទៅលើការពង្រឹងលើកិច្ចសហប្រតិបត្តិការ និងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តអនុស្សរណៈ នៃយោគយល់គ្នា រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកិច្ចសហការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ផ្ដោតលើគោលដៅសំខាន់ៗ ចំនួន ៥ រួមមាន ៖ ១.យន្តការប្រតិបត្តិផែនការសកម្មភាពសម្រាប់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ២.ការវិភាគស្ថានភាព និងការវាយតម្លៃអំពីតម្រូវការចាំបាច់នានាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។៣.ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិធានការបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្ស។ ៤.បន្តការពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារ ការលើកកម្ពស់សិទ្ធិ ការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមាហរណកម្មឡើងវិញ នៃជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស។ ៥.បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ក្រាបអំពើជួញដូរមនុស្ស។

គួរជម្រាបថា គណៈប្រតិភូថៃ ដឹកនាំដោយ លោកស្រី ចាទូព័ន្ធ រ៉ូចានាផានិច (Jatuporn Rojanaparnich) អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស នៃព្រះរាជាណាចក្រថៃឡង់ដ៍។

ចំពោះសមាសភាពគណៈប្រតិភូថៃរួមមាន ៖ តំណាងក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស , ក្រសួងការងារ ក្រសួងមហាផ្ទៃ(អគ្គស្នងការដ្ឋាននគរបាលជាតិ) , អគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប , និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)។

ចំណែកសមាសភាពគណៈប្រតិភូកម្ពុជា មកពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ , ក្រសួងមហាផ្ទៃ(អគ្គស្នងការដ្ឋាននគរបាលជាតិ , អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម) , អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី , ក្រសួងអប់រំ យុវជន និងកីឡា , និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM)៕
អត្ថបទ ៖ ពិស

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


