Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលរើសបានបេក្ខជនមានសមត្ថភាព ៤០០នាក់ទៀតឱ្យចូលរៀននៅបណ្ឌិត្យសភានគរបាលកម្ពុជា

បានផុស

នៅ

នាដើមឆ្នាំ២០២៥នេះ ពោលគឺក្នុងខែមករា បន្ទាប់ពីបញ្ចប់ការប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានចម្រាញ់បានបេក្ខជនមានសមត្ថភាពចំនួន៤០០នាក់បន្ថែមទៀតដើម្បីបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដំណើរការប្រឡងជ្រើសរើសនេះ បានប្រព្រឹត្តទៅ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ត្រង់មុំធនធានមនុស្ស និងស្មារតីនៃមរតកនយោបាយដឹកនាំការកំណែទម្រង់នគរបាលជាតិ ដាក់ចេញដោយអតីតរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ទទួលដឹកនាំអនុវត្តដោយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយចម្រាញ់បានទាំងបេក្ខជនមានកាយសម្បទាត្រូវស្តង់ដារ និងចំណេះដឹងជាមូលដ្ឋានយ៉ាងច្បាស់លាស់។

បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោមបេក្ខជនទាំង៤០០នាក់នោះ បេក្ខជនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល លើជំនាញប្រតិបត្តិការកិច្ចការនគរបាល ភាសាអង់គ្លេស ជំនាញសន្តិសុខ ជំនាញសណ្តាប់ធ្នាប់សារធារណៈ និងជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល ជំនាញសណ្តាប់ធ្នាប់សាធារណៈ និងជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញនគរបាល។

សូមបញ្ជាក់ថា បណ្ឌិត្យសភានគរបាលកម្ពុជា បច្ចុប្បន្នដឹកនាំដោយនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ជាសេនាធិការបស់ក្រសួងមហាផ្ទៃ ទទួលបន្ទុកលើការងារបណ្ដុះបណ្ដាលសិស្ស និស្សិត និងសិក្ខាកាមក្របខ័ណ្ឌនគរបាល និងពន្ធនាគារ ពោលគឺបណ្ដុះបណ្ដាល ទាំងអ្នកទើបប្រឡងជាប់ តួយ៉ាងដូចបេក្ខជន៤០០នាក់ខាងលើ និងទាំងមន្រ្តីនគរបាលដែលកំពុងបំពេញការងារស្រាប់ ទាំងផ្នែកទ្រឹស្ដី និងការអនុវត្ត សំដៅធានាបានគុណភាពធនធានមនុស្សនិងកងកម្លាំងប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម