Connect with us

ព័ត៌មានជាតិ

ជន​ជាតិចិន១១០នាក់​ពាក់​ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញ​ពីកម្ពុជា

បានផុស

នៅ

ជនជាតិចិនសរុប១១០នាក់ ត្រូវបានសមត្ថកិច្ចបណ្ដេញចេញ​ពីប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិតេជោ។ បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្ដេញចេញនេះដោយសារជនជាតិចិនទាំងនោះរកឃើញថា ជាប់ពាក់​ព័ន្ធក្នុងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុវត្តនីតិវិធីបណ្ដេញចេញនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយធ្វើការបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស ក្រោមកិច្ចសហការរវាងនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ជាមួយស្ថានទូតចិនប្រចាំកម្ពុជា។

ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ ជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក។

កម្ពុជាប្ដេជ្ញាបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម