Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​បិទ​ច្រក​ចូល​វត្ត​សន្សំកុសល ​អ្នកផ្សារ​​ផ្អើលឈូឆរ ឃើញ​ឡានពេទ្យ​ចេញ​ចូល​ឥត​ដាច់

បានផុស

នៅ

វេលា​ម៉ោង​ជាង ៤​ រសៀល​ម្សិលមិញនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ បាន​ចុះមក​យកសំណាក​អ្នក​ប៉ះ​ពាល់ផ្ទាល់ និង​ប្រយោលជា​មួយអ្នកឆ្លងកូវីដ១៩ ​ចំនួន ៣ ទីតាំង ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ជា​លទ្ធផល​រក​ឃើញ​អ្នកពាក់ព័ន្ធចំនួន ៨៤ នាក់។​

សកម្មភាព​ចុះយក​សំណាកដោយ​មានឡានពេទ្យ​ចេញចូល និង​​មាន​ការ​បិទ​ផ្លូវ​តាំង​ពី​មាត់ច្រក​​ចូល​​វត្តសន្សំកុសល​ កកកុញ​ដោយអ្នក​ផ្សារ​​លក់​ដូរ ក៏​​បង្កឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​​ពលរដ្ឋ​នៅ​ជុំវិញ​មូលដ្ឋាន។

ក្រោយពី​បាន​ពិនិត្យ​និង​យក​សំណាក​រួច​រាល់​ ក្រុមគ្រូពេទ្យ​បានសម្រេចឲ្យអ្នកពាក់ព័ន្ធទាំងអស់​​ធ្វើ​ចត្តា​ឡី​ស័ក​នៅតាម​បន្ទប់​ផ្ទះ​រៀងៗ​ខ្លួន រង់ចាំ​លទ្ធផល​សំណាក​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម