ព័ត៌មានជាតិ
គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥
គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់ នៅចុងឆ្នាំ២០២៥។តាមរយៈសមិទ្ធផលនៃគម្រោងនេះ រដ្ឋាករទឹកស្វាយរៀង និងមានសមត្ថភាពផលិត ទឹកស្អាតសរុប ២២ ៦០០ម៣/ថ្ងៃ និងតបណ្តាញចែកចាយទឹកស្អាតសរុបប្រវែង ២៣៨ ៣៦៧គ.ម ដែលនឹងអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្តិភាព និងនិរន្តភាព ជូនប្រជាពលរដ្ឋនៅក្រុងស្វាយរៀង និ ស្រុកស្វាយជ្រុំ សរុបប្រមាណ ១១៧ ៥៣០នាក់។

គម្រោងនេះនឹងរួមចំណែកធ្វើឱ្យរដ្ឋាករទឹកស្វាយរៀងអាចឈានសម្រេច បាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា “ត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានសាកលកម្ម និងសមធម៌នូវទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់”។
លោក ទេព ណារើន អគ្គនាយករដ្ឋាករទឹកស្វាយរៀង កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាករទឹកស្វាយរៀង មានតំបន់សេវាកម្ម ចំនួន ៨១ភូមិ ស្ថិតក្នុង ៧សង្កាត់ ក្រុងស្វាយរៀង និង ៥ឃុំ ស្រុកស្វាយជ្រំ រួមមាន ១.សង្កាត់ស្វាយរៀង ២.សង្កាត់ព្រៃឆ្លាក់ ៣.សង្កាត់ពោធិ៍តាហោ ៤.សង្កាត់ស្វាយតឿ ៥.សង្កាត់សង្ឃរ ៦.សង្កាត់ ចេក ៧.សង្កាត់គយត្របែក ក្រុងស្វាយរៀង ៨.ឃុំស្វាយជ្រំ ៩.ឃុំតាសួស ១០.ឃុំកំពង់ចំឡង ១១.ឃុំពោធិ៍រាជ១២.ឃុំ បាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងនោះដែរ ចំនួនគ្រួសារក្នុងតំបន់សេវាកម្មមាន ២៤ ២៥៥គ្រួសារ ស្មើនឹង ១០៤,៦១៨ (ស្ថិតិឆ្នាំ២០២២) លោកបានលើកឡើងថាប្រភពទឹក គឺបានមកពីទន្លេវ៉ៃគោ និងទឹកអណ្តូង ចំនួន៣ ដែលមាជម្រៅ ២០០ម៉ែត្រ។
លោកបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វាយរៀង មានសមត្ថភាពផលិតសរុប ១៥,៨០០ម៣/ថ្ងៃ ដោយមានចំនួន ៣រោងចក្រ ក្នុងនោះ រោងចក្រចាស់ ៤,៨០០ម៣/ថ្ងៃ (គម្រោងADB ៣២៣២-២០០៤-២០០៦)។ រោងចក្រ ADB ៩,០០០ម៣/ថ្ងៃ (គម្រោងADB ៣២៣២-២០២១-២០២៣) និងទិញទឹកដុំ ២,០០០ម៣/ថ្ងៃ (ពីក្រុមហ៊ុនលីទ្រី ខែមេសា ឆ្នាំ២០២០)៕
ដោយ៖ភក្ដី



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


