ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង បង្ហាញគម្រោងសាងសង់សួនតេជោសន្តិភាព
រដ្ឋបាលខេត្តបាត់ដំបង តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញគម្រោងរៀបចំសាងសង់ សួនតេជោសន្តិភាព នាដើមឆ្នាំ២០២៥ នៅខាងកើតស្ទឹងសង្កែ មុខវត្តកណ្តាល ក្នុងភូមិ រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

តាមសេចក្ដីជូនដំណឹង គម្រោសួនតេជោសន្តិភាពនេះ គឺចាប់ពីស្ពានសម្តេចក្រឡាហោម ដល់ស្ពានសោហឺ (ស្ពានថ្មថ្មី) មានប្រវែង ៩៩៤ម៉ែត្រ លើផ្ទៃដីសរុបចំនួន ១៦.០៧៤ម៉ែត្រ ដើម្បីកែលម្អសួនឱ្យមានសោភ័ណភាពស្រស់បំព្រង មានផ្លូវដើរ ផ្លូវជិះកង់ ជាកន្លែងសម្រាប់អង្គុយលំហែអារម្មណ៍ ស្រូបខ្យល់អាកាស ទីកន្លែងហាត់ប្រាណ និងប្រែក្លាយជាទីក្រុងឆ្លាតវៃ បរិស្ថានរស់នៅល្អ និងជាទីក្រុងស៊ីវិល័យ។

រដ្ឋបាលខេត្ត បញ្ជាក់ថា សួនតេជោសន្តិភាព សាងសង់ឡើងក្នុងគោលបំណងដ៏ពិសិដ្ឋ គឺដើម្បីពន្យល់និងរំលេចពីគុណតម្លៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាព ការឯកភាពជាតិពេញលេញ នាំមកការអភិវឌ្ឍលើគ្រប់វិស័យ។ សួននេះនឹងក្លាយជាសំណង់ស្ថាបត្យកម្មថ្មីមួយ ដែលជាមែកធាង ចង្កោមយុទ្ធសាស្ត្រនយោបាយ ឈ្នះ ឈ្នះ ដែលបង្រួមសមល្មមទៅនឹង ទំហំដើមនៃវិមានឈ្នះ ឈ្នះ ប្រកបដោយអត្ថន័យស៊ីជម្រៅ។

រដ្ឋបាលខេត្ត បានបន្ថែមថា គម្រោងសាងសង់សួនតេជោសន្តិភាព គឺជាការងារបម្រើឱ្យប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋទូទៅក្នុងសម័យតេជោសន្តិភាព ជាដីកម្មសិទ្ធិសាធារណរបស់រដ្ឋ មិនមានការរំលោភបំពានកម្មសិទ្ធិឯកជននោះទេ។ ទន្ទឹមនេះ រដ្ឋបាលខេត្ត នឹងបន្តគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្រោមកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


