ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦» រយៈពេល១០ថ្ងៃ នាខែកក្កដា ខាងមុខ
«ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦» (Battambang Fruits Event 2026) របស់រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំឡើង រយៈពេល១០ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

តាមរយៈទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុង«ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦» នេះ រដ្ឋបាលខេត្ត ក៏បានរៀបចំឱ្យមាន កម្មវិធីប៊ូហ្វេទុរេន រយៈពេល០៣ថ្ងៃ គឺថ្ងៃទី១០-១១-១២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសទទួលទានទុរេនដ៏មានឱជារសផ្អែមឆ្ងាញ់ ជាទុរេនមានប្រភពច្បាស់លាស់មកពីចំការរបស់អ្នកបាត់ដំបងផ្ទាល់១០០% ព្រមទាំងផ្លែឈើជាច្រើនមុខទៀតផងដែរ។
ក្នុងព្រឹត្តិការនេះ ប្រជាពលរដ្ឋ អាចពិសាទុរេន និងផ្លែឈើបាត់ដំបងជាច្រើនប្រភេទដោយឥតកំណត់ ដែលមានរយៈពេល ៨០នាទី ចាប់ពីម៉ោង ៥:០០នាទីល្ងាចតទៅ នៅក្នុងរោងម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាព ព្រមទាំងមានភ្លេងខ្មែរប្រគំកំដរផងដែរ។

សម្រាប់តម្លៃចូលរួម ចំពោះកុមារកម្ពស់ក្រោម ១.២ម៉ែត្រ តម្លៃ ៣០,០០០រៀល ចំណែកមនុស្សធំ តម្លៃ ៥០,០០០រៀល។ ក្នុងកម្មវិធីប៊ូហ្វេទុរេននេះ លោកអ្នកអាចពិសាទឹកបរិសុទ្ធដោយឥតគិតថ្លៃ៕







-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២១ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


