Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ការងារ ជំរុញមន្ត្រី ត្រៀមដោះស្រាយបញ្ហាជាច្រើន ពេលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ជំរុញ​ឱ្យ​មន្ត្រី​ទាំងអស់​ ត្រូវ​ត្រៀម​ខ្លួន​ដោះស្រាយ​នូវ​បញ្ហា​ជាច្រើន​ជូន​កម្មករ-និយោជិត​ នៅពេល​ប្រទេស​កម្ពុជា​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​ក្នុង​ឆ្នាំ ២០២៩ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បើក “​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៥ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ”​នៅ​ព្រឹក​ថ្ងៃទី​ ២៧​ កុម្ភៈ​នេះ​ នៅ​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស លោក​ស្រី សុវណ្ណ វណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍ថា ការចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុង​ឆ្នាំ ២០២៩ កម្ពុជា ​នឹង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ថ្មីៗ ដែល​តម្រូវឱ្យមាន​គោលនយោបាយ​ឆ្លើយតប ប្រកប​ដោយ​ការ​គិតគូរ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ត្រៀម​ដោះស្រាយ​សម្រាប់​កម្មករ-និយោជិត រួមទាំង​បញ្ហា​លំហូរ​ព័ត៌មាន​ទីផ្សារ​ការងារ ​, រចនាសម្ព័ន្ធ​ទីផ្សារ​ការងារ​ , បម្រែបម្រួល នៃ​វដ្ត​ទីផ្សារ​ការងារ ជាដើម។

លោកស្រី បាន​បន្ត​ថា «ហេតុដូច្នេះ កម្ពុជា ជាពិសេស​ក្រុមគ្រួសារ និង ​សហការី​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បុ​រេ​សកម្ម​ក្នុងការ​គិតគូរ និង​ត្រៀមខ្លួន ដើម្បី​ដាក់​ចេញ និង​អនុវត្ត​គោលនយោបាយ​ដែលមាន​ប្រសិទ្ធភាព​សម្រាប់​វិស័យ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។ យើង​ត្រូវ​បុ​រេ​សកម្ម​ជាប់​ជានិច្ច ត្រូវ​ត្រៀម​បម្រុង​ជាប់​ជានិច្ច ត្រូវ​សកម្ម​រស់​រវើក​គ្រប់​កិច្ចការ​ការងារ ត្រូវខិតខំ​ធ្វើ​កិច្ចការ​ឱ្យ​បានល្អ ហើយ​ដើម្បី​ធ្វើ​កិច្ចការ​បានល្អ គឺត្រូវធ្វើ​គ្រប់​កិច្ចការ​ទាំងអស់​ឱ្យបាន​ល្អ​»​។

លោកស្រី​ជឿជាក់ថា «អ្វីដែល​យើង​បាន និង​កំពុង​ធ្វើ ព្រមទាំង​បន្តធ្វើ នឹង​បង្កើត​ជា​មូលដ្ឋានគ្រឹះ​រឹងមាំ​សម្រាប់​ឆ្លើយតប និង​យកឈ្នះ​បញ្ហា​ប្រឈម​នាពេលខាងមុខ​»។

លោកស្រី​បាន​ទទួល​ថា ប្រជាពលរដ្ឋ​មួយចំនួនធំ នៅ​មិនទាន់​សាទរ​ចំពោះ​ការផ្តល់សេវា​សាធារណៈ​របស់​យើង​នៅឡើយ​ទេ ទោះបីជា​យើង​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ហើយក៏​ដោយ​។ ទោះបី​ជា​នៅក្នុង​ចិត្ត ក្នុង​បេះដូង​របស់​​ប្រជាពលរដ្ឋ ប្រហែលជា​មិនទាន់​ទទួលយក មិនទាន់​សាទរ និង​មិន​ទាន់​រីករាយ​ស្វាគមន៍​ជាមួយ​ការ​លះបង់​របស់​យើង ១០០% ក៏ដោយ សូម​ចាំ​ឱ្យ​ច្បាស់​ថា យើង​ជា​មន្ត្រី ហើយ​មន្ត្រី គឺ​បម្រើ​រាស្ត្រ។

លោកស្រី មាន​សុទិដ្ឋិនិយម​ថា ការ​ខិតខំ​របស់​យើង នឹង​បង្កើត​ឱ្យ​មាន​អនុស្សាវរីយ៍​ផ្អែមល្ហែម​ជា​ច្រើន និង​ជា​បន្តបន្ទាប់ ហើយ​អនុស្សាវរីយ៍​ផ្អែមល្ហែម​ទាំងអស់នេះ នឹង​លុបបំបាត់​នូវ​ភាព​ជូរចត់ ការ​គិត​អវិជ្ជមាន ការមិនទុកចិត្ត និង​មន្ទិលសង្ស័យ​ទាំងឡាយ ដែល​ពួកគាត់​ធ្លាប់មាន​មកលើ​យើង។

លោកស្រី សូម​លើកទឹកចិត្ត​ឱ្យមាន​ការពិភាក្សា​ឱ្យបាន​ផុសផុល​នៅក្នុង​សន្និបាត​នេះ​ ពីព្រោះ​មតិ​យោបល់ និង​ធាតុ​ចូល​សំខាន់ៗ​ ដែល​យើង​នឹង​ទទួលបាន​ពី​ការពិភាក្សា​នៅថ្ងៃនេះ នឹង​ជួយ​ជំរុញ​ការ​លើកកម្ពស់​ការងារ​ក្រសួង​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត សំដៅ​រួមចំណែក​ឱ្យ​បានជា​អតិបរមា ដើម្បី​ឈានដល់​ការសម្រេចបាន​ដ៏​ត្រចះត្រចង់​នូវ​កម្មវិធី​នយោបាយ​, ក៏ដូចជា​ការសម្រេច​បាន​ដោយ​ជោគជ័យ​នូវ​គោលដៅ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី ​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​ ៧ នៃ​រដ្ឋសភា ដើម្បី​ជំរុញ​ល្បឿន​នាវា​កម្ពុជា​ឈានដល់​ការសម្រេច​បាន​ចក្ខុវិស័យ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម