ព័ត៌មានជាតិ
ការរៀបចំឥណទានឡើងវិញនៅតែបើកចំហ សម្រាប់អ្នកប៉ះពាល់ពិតប្រាកដ ក្នុងគ្រាកូវីដ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ការស្នើសុំរៀបចំឥណទានឡើងវិញ នៅតែបន្តធ្វើជាធម្មតា សម្រាប់អ្នកប៉ះពាល់ពិតប្រាកដដោយសារជំងឺកូវីដ១៩។
លោក កាំង តុងី ប្រធាននាយកដ្ឋានទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ថា ក្នុងមួយសប្តាហ៍នេះ មានពលរដ្ឋកម្ពុជាប្រមាណជាង១ពាន់នាក់ បានស្នើរៀបចំឥណទានលើការបង់សងត្រឡប់ឡើងវិញដោយ សារផលប៉ះពាល់ដែលបណ្តាលមកពីផ្ទុះជំងឺកូវីដ១៩។
ចំនួននេះ មិនទាន់មានការកើនឡើងនៅឡើយ បើប្រៀបធៀបកាលពីមុនកើតព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅអំឡុងឆ្នាំមុន។

បើតាម កាំង តុងងី បានបន្តទៀតថាប៉ុន្តែនៅខែខាងមុខទៀតប្រសិនបើស្ថានភាពជំងឺកូវីដ១៩មិនមានធូរស្បើយទេនោះចំនួនពលរដ្ឋស្នើសុំឥណទានឡើងវិញនេះ អាចនឹងមានអាចមានការកើនឡើងតែមិនខ្លាំងដូចកាលពីខែមីនាឆ្នាំ២០២០កន្លងទៅនោះទេ។
របាយការណ៍របស់សមាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជាក់ឲ្យដឹងថាគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដល់ដំណាច់ខែកុម្ភៈឆ្នាំ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញដល់អតិថិជន បានប្រមាណ២៩ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ប្រមាណ១៤០០លានដុល្លារអាមេរិក។

អតិថិជនដែលមកធ្វើការស្នើសុំខាងស្ថាប័នហិរញ្ញវត្ថុអាចជ្រើសរើសយកជម្រើសចំនួន២គឺ ជម្រើសទី១បង់តែការប្រាក់ពី៣ទៅ៦ខែ និងជម្រើសទី២ ផ្អាកទាំងការទាំងដើម ពី៣ទៅ៦ខែ។
លោកបានបញ្ជាក់ទៀតថា «ចំពោះអ្នកដែលរងផលប៉ះពាល់ពិតប្រាកដ អាចទាក់ទងទៅមន្រ្តីឥណទាន ឬគ្រឹះស្ថានហិរញ្ញាវត្ថុ ដើម្បីសុំរៀបចំឥណទានឡើងវិញ នោះខាងគ្រឹះស្ថានហិរញ្ញនិងសិក្សាដើម្បីផ្តល់គោលការណ៍អនុគ្រោះដល់ពួកគាត់ ប៉ុន្តែប្រសិនបើអតិថិជនគ្រាន់តែបង្ហោះនៅលើបណ្តាញសង្គម ប៉ុន្តែការសិក្សាជាក់ស្តែងមិនមានផលប៉ះពាល់នោះ គ្រឹះស្ថានហិរញ្ញវត្ថុ នឹងមិនអាចផ្តល់ជូនពួកគាត់បានដែរ»។
លោកបានបន្ថែមទៀតថា គ្រឹះស្ថានហិរញ្ញមិនអាចរៀបចំឱ្យមានការផ្អាកឬពន្យារការបង់ប្រាក់ដល់អតិថិជនដោយស្វ័យប្រវត្តិបាននោះទេ ព្រោះខុសពីច្បាប់និតិសន្យា។
លោកកាំង តុងងីបានស្នើឱ្យសាធារណជនមានការជោគយល់ផងដែរព្រោះថា វិស័យហិរញ្ញវត្ថុក៏ទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩នេះដូចវិស័យផ្សេងទៀតដែរ៕

អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


