Connect with us

ព័ត៌មានជាតិ

លោក ឈាង រ៉ា ណែនាំឱ្យមន្ត្រីសុខាភិបាល បន្តទប់ស្កាត់ជំងឺឆ្លងដែលធ្លាប់មានកុំឱ្យកើតឡើងវិញ និងត្រៀមខ្លួនការពារជំងឺឆ្លងថ្មីៗ

បានផុស

នៅ

បន្ទាប់ពិធីបើកសន្និបាតសុខាភិបាល លើកទី៤៤ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញថ្លែងនូវសារគន្លឹះដល់អង្គសន្និបាត ដើម្បីផ្តល់ជាអនុសាសន៍គន្លឹះ និងទិសដៅ ព្រមទាំងបានគូសរំលេចនូវ ផែនការយុទ្ធសាស្ត្រសុខាភិបាល មានរយៈពេលពេលវែង នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងពីផែនការឆ្ពោះទៅមុខ ដោយគិតផែនការបន្ថែម ក្នុងយុទ្ធសាស្ត្ររយៈពេលវែង ហើយត្រូវគិតយ៉ាងណាធ្វើឱ្យមូលដ្ឋានសុខាភិបាល ប្រែប្រួលមុខមាត់។ លោកថា អ្វីៗ ត្រូវមាន connexion ឱ្យស៊ីចង្វាក់គ្នា មានផែនការផ្សារភ្ជាប់នឹងនយោបាយ និងស្របតាមយុទ្ធសាស្រ្តជាតិ។ ក្នុងនោះ ត្រូវបន្តទប់ស្កាត់ជំងឺឆ្លងដែលធ្លាប់មានកុំឱ្យកើតឡើងវិញ និងត្រៀមខ្លួនក្នុងការការពារជំងឺឆ្លងថ្មីៗ ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្តពង្រឹងធ្វើអភិបាលកិច្ច និងនិយ័តកម្មតាមសេវាសាធារណៈ និងឯកជន។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងពីលទ្ធផលឆ្នាំ២០២៤ ដោយឈរលើគោលដៅសំខាន់ ៣គឺ៖ ១) ការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាសុខាភិបាល តាមរយៈការធ្វើអភិបាលកិច្ច និងធ្វើនិយ័តកម្មវិស័យសាធារណៈ និងឯកជន ព្រមទាំងផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។ ២) Accessibility ត្រូវគិតគូរពីចំនុចកំពូល នៃពីរ៉ាមីតសុខាភិបាល ធ្វើយ៉ាងណាឱ្យមានការផ្សារភ្ជាប់គ្នារវាង centers of excellence នឹងមូលដ្ឋានសុខាភិបាលមូលដ្ឋាន និងការកែសម្រួលគុណភាពសុខាភិបាល ដោយការពង្រឹង និងពង្រីកអ្វីដែលមានស្រាប់ ហើយដែលទាំង២ នេះត្រូវដើរទន្ទឹមគ្នាជានិច្ច។

៣) ស័ក្តិសិទ្ធិភាព ត្រូវមានការទំនាក់ទំនងគ្នាឱ្យបានជាប់លាប់ រវាងសុខាភិបាលមូលដ្ឋាន នឹងថ្នាក់លើ ដោយមានការរាយការណ៍ជាប្រចាំ ឱ្យថ្នាក់លើបានដឹង នៅពេលមានបញ្ហាជួយដោះស្រាយ។ ត្រូវប្រើធនធានមនុស្សដែលមាន ឱ្យស័ក្តិសម នឹងត្រឹមត្រូវតាមជាក់ស្តែងពិតប្រាកដ ព្រមទាំងមានសម្ភារចាំបាច់ទៅតាមតម្រូវការ និងត្រូវផ្សារភ្ជាប់ទៅនឹងការគាំទ្រនយោបាយជាតិ ព្រមទាំងការចូលរួម ពីអន្តរវិស័យ ដូចជា ប.ស.ស ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១២ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម