ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ នឹងចាត់វិធានការរដ្ឋបាល បើម្ចាស់អាជីវកម្មដាយត្រីខុសច្បាប់មិនរុះរើ និងសហការ
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌឬស្សីកែវ ទុករយៈពេលដល់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៥ខាងមុខនេះ ឱ្យម្ចាស់ដាយត្រីរុះរើ និងចល័តមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មដាយត្រីបន្តទៀតនោះឡើយ ក្នុងករណី មិនសហការ មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌឫស្សីកែវ និងអនុវត្តវិធានការរដ្ឋបាល។

ជាក់ស្ដែងនៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ ដោយទទួលបានការណែនាំរបស់លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ មន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ នាយសង្កាត់រដ្ឋបាលជលផលច្រាំងចំរេះ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ស្វាយប៉ាក់ ចុះត្រួតពិនិត្យ ដាយត្រី ដែលមាននៅក្នុងភូមិសាស្រ្តខណ្ឌឬស្សីកែវ ដោយដាយត្រីសរុបចំនួន១៣ទីតាំងមានច្បាប់អនុញ្ញាត ក្នុងការចុះពិនិត្យជាក់ស្ដែងឃេីញថា មានដាយត្រីមានចំនួន១០ទីតាំងប៉ុណ្ណោះ ស្ថិតនៅភូមិសាស្រ្ត ខណ្ឌឫស្សីកែវ។

ក្នុងយុទ្ធនាការចុះត្រួតពិនិត្យនេះ ក្រុមការងារបានណែនាំ ឱ្យម្ចាស់ដាយត្រីរុះរើ និងចល័តយ៉ាងយូរត្រឹមថ្ងៃផុតកំណត់ឱ្យធ្វើអាជីវកម្មដាយត្រី ដែលត្រូវជាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ប្រសិនបើម្ចាស់ដាយត្រីមិនសហការមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌឫស្សីកែវ និងអនុវត្តវិធានការរដ្ឋបាល និងមិនទទួលខុសត្រូវចំពោះការខូចខាត ឬ បាត់បង់ផលប្រយោជន៍អ្វីឡើយ៕
អត្ថបទ ៖ សុភា














-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


