Connect with us

ព័ត៌មានជាតិ

អ្នក​ពាក់ព័ន្ធ​ក្នុងពិធីមង្គលការនៅភូមិក្រាំងលាវ នឹងត្រូវធ្វើតេស្ដលើកទី៣បន្តទៀត ក្រោយធ្វើតេស្ត​លើក​ទី​២ អវិជ្ជមានកូ​វីដ១៩

បានផុស

នៅ

​លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង ប្រាប់​ឲ្យដឹងថា ប្រជាពលរដ្ឋ ដែល​បាន​ប៉ះពាល់​ជាមួយ​បុគ្គលឈ្មោះ កក្កដា សោ​ភ័​ណ្ឌ ក្នុង​ពិធីមង្គលការ​មួយកន្លែង នៅ​ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ដែល​បានធ្វើ​តេស្ត​លើក​ទី​២មាន​ចំនួន​ជាង៩០​នាក់ សុទ្ធតែ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់។ ចំពោះ​ការធ្វើ​តេស្ត​រកកូ​វីដ១៩ លើក​ទី​៣ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ ខាងមុខនេះ ។​

លោក កេ​ត ម៉ៅ បាន​បញ្ជាក់ថា លោក​កំពុង​រង់ចាំ​ការវិភាគ​សំណាក​លើក​ទី​៣​បន្តទៀត ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ សង្ឃឹមថាអ្វីៗ​នឹង​ប្រសើរ​ឡើងវិញ និង​សូម​ឲ្យ​បងប្អូន បន្ត​ការពារ​ដោយ​អនុវត្តន៍​នៅ​វិធានការ​របស់​ក្រសួងសុខាភិបាល ៣​ការពារ និង ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​បន្ថែម​ទៀត ដើម្បី​ចូលរួម​កាត់ផ្តាច់​ការចម្លង​ចូល​សហគមន៍ ក្នុងការ​ឈានទៅ​បិទ​បញ្ចប់ នៅ​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ឲ្យ​បាន​ឆាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ក្រៅពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​សំរោង ខេត្តតាកែវ ជាង៩០​នាក់ ដែល​បានធ្វើ​តេស្ត ក៏មាន​ប្រជាពលរដ្ឋ​ស្រុក​បាទី ខេត្តតាកែវ​ជាង៣០​នាក់​ទៀត បាន​ប៉ះពាល់​ក្នុង​ពិធី​មង្គល​ការ​ផងដែរ ដោយ​លទ្ធផល​តេស្ត​លើក​ទី​២ សុទ្ធតែ​អវិជ្ជមានកូ​វីដ ១៩ ដូចគ្នា​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១១ និង​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ បុគ្គលឈ្មោះ កក្កដា សោ​ភ័​ណ្ឌ បាន​មក​ចូលរួម​ពិធីមង្គលការ​មិត្តភ័ក្ដិ​របស់ខ្លួន នៅក្នុង​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ។ បន្ទាប់ពី​បាន​ចូលរួម​មង្គលការ​បាន​ពីរ​ថ្ងៃ បុគ្គល​ខាងលើ​បាន​ទៅធ្វើ​តេស្ត​រក​ជំងឺកូ​វីដ​-១៩ ដែល​លទ្ធផល គឺ​វិជ្ជមាន ។ បន្ទាប់ពី​ទទួលបាន​ដំណឹង​វិជ្ជមាន​នេះ អាជ្ញាធរ​ខេត្តតាកែវ បាន​រកឃើញ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល ជាមួយ​បុគ្គល កក្កដា សោ​ភ័​ណ្ឌ ជិត ៤០០​នាក់ ដោយ​បិទ​ភូមិ​របស់​ប្រជាជន និង​កំណត់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​ផងដែរ​៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម