ព័ត៌មានជាតិ
សិស្សសាលារាប់រយនាក់ ចូលរួមសម្អាតបរិស្ថានតាមដងផ្លូវជាតិ លើកកម្ពស់សោភណភាពក្នុងមូលដ្ឋាន
សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៃអនុវិទ្យាល័យអញ្ចាញ បានចូលរួមជាមួយអាជ្ញាធរឃុំដារ រួមទាំងប្រជាពលរដ្ឋ សរុបប្រមាណជា ៤១២នាក់ នាំគ្នាសម្អាតបរិស្ថានអមនៅតាមដងផ្លូវជាតិលេខ ៧ ស្ថិតនៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្នុងសកម្មភាពចុះសម្អាតបរិស្ថាននេះ សមាជិកទាំងអស់ ត្រូវបានចែកសមាជិកជាពីរក្រុម និងមានពីរគោលដៅ។ ក្នុងនោះ គោលដៅទី១ ចាប់ផ្តើមពីរដ្ឋបាលឃុំដារ ទៅដល់ផ្លូវបំបែករមណីយដ្ឋានកោះសុក្រម ក្នុងភូមិដារ និងគោលដៅទី២ ចាប់ផ្តើមពីរដ្ឋបាលឃុំដារ ទៅដល់ចំនុចផ្លូវបត់វាលអណ្ដាស ក្នុងភូមិខ្សារ ដែលមានចម្ងាយ ប្រមាណជា ៩គីឡូម៉ែត្រ នេះតាមការឲ្យដឹងពីលោក ឈាង វត មេឃុំដារ។


លោក បានបន្តថា ការចូលរួមសម្អាតបរិស្ថាននៅថ្ងៃនេះ គឺក្នុងគោលបំណងថែរក្សាបរិស្ថានឲ្យបានស្អាត ដើម្បីមូលដ្ឋានគ្មានសម្រាម ចូលរួមទប់ស្កាត់ការប្រើប្រាស់ថង់ផ្លាស់ស្ទីច ដើម្បីលើកកម្ពស់សម្រស់សោភណ្ឌ័ភាពសុខភាពសាធារណៈ ក៏ដូចជា សុខភាពប្រជាជន ក្នុងមូលដ្ឋាន និងជាការបំផុសគំនិតឲ្យយុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ ចេះស្រឡាញ់បរិស្ថាន ចូលរួមការពារបរិស្ថាន តាមរយៈសាលារៀនគ្មានសំរាម សហគមន៍គ្មានសំរាម។ ហើយក៏ជាសារមួយរំលឹកដាក់តឿនដល់ប្រជាពលរដ្ឋឲ្យចូលរួមរក្សាទុកដាក់គ្រប់គ្រងសំរាមឲ្យបានល្អ កុំចោលពាសវាលពាសកាល។

លោកបានបញ្ជាក់ថា ការចុះសម្អាតបរិស្ថាននេះដែរ ក៏មានការចូលរួមពីលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តផងដែរ។
ទន្ទឹមនឹងនោះ លោក ឈាង វត មេឃុំដារ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែររស់នៅអមទាំងសងខាង តាមបណ្តោយដងផ្លូវជាតិលេខ ៧ នៅក្នុងឃុំដារ ចងទង់ជាតិនៅមុខផ្ទះឲ្យបានគ្រប់ៗគ្នា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ និងដើម្បីសោភណ្ឌ័ភាពផងដែរ៕ អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


