Connect with us

ព័ត៌មានជាតិ

ភ្នំពេញ​មិន​ទាន់​ធូរស្រាល​ មិន​ចាំបាច់​កុំ​ដើរ​ទៅណា រកឃើញអ្នក​ឆ្លងថ្មី ២២ នាក់​ទៀត

បានផុស

នៅ

​ភ្នំពេញ​ដែល​ជា​ចំណុច​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ​នៅ​តែ​បន្ត​រក​ឃើញ​អ្នក​ឆ្លងក្នុ​ងទំហំទ្រង់ទ្រាយធំ​។ គិត​ត្រឹម​​ម៉ោង ០៧ ០០ ព្រឹកនេះ ទីក្រុង​មានប្រជាជន​រស់នៅ​ជាង ២ លាន នាក់នេះ ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ២២ នាក់​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជធានី​មួយ​នេះ​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដោយសារ​ស្ថានភាពឆ្លង​រាលដាល​ហាក់​មិន​ទាន់​ថមថយ។ ៣ ថ្ងៃ​ចុងក្រោយ​ ​ភ្នំពេញមាន​អ្នក​ឆ្លង​កូវីដ ១៩ ចំនួន ៦៤ នាក់ ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២០ កុម្ភៈ។

-២៤ មីនា ២០២១ រកឃើញ​អ្នក​ឆ្លង ២២ នាក់
-២៣ មីនា ២០២១ មាន​អ្នក​ឆ្លង ១៤ នាក់
-២២ មីនា ២០២១ មាន​អ្នក​ឆ្លង ២៨ នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កម្ពុជា​មាន​អ្នកឆ្លង​កូវីដ​សរុប​ចំនួន ១៨១៧ នាក់ ក្នុងនោះ​អ្នកជាសះស្បើយ​ចំនួន ១០៣៣ នាក់ អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​ចំនួន ៧៧៧ នាក់ និង​ចំនួន​អ្នកស្លាប់ ០៥ នាក់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម