Connect with us

ព័ត៌មានជាតិ

ខេត្ត​ក្រុង ៥ តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស នេះ​តម្លៃ​ផាក​ពិន័យ​អ្នក​ល្មើស

បានផុស

នៅ

ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ជូនដំណឹង​ដើម្បី​កំណត់​ភូមិ​សាស្រ្ត​ខេត្ត​ក្រុង​ចំនួន ០៥ ដែល​ជាប់​កាតព្វកិច្ច​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ និងរក្សា​គំលាត​សុវត្ថភាព។

ខេត្ត​ក្រុង​ទាំង ៥ ស្ថិត​ក្នុង​សេចក្តី​ណែនាំ​ឲ្យ​ពាក់​ម៉ាស​មាន៖ ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​កណ្តាល ខេត្ត​ព្រៃវែង និង​ខេត្តសៀមរាប។ ការអនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស និង​រក្សាគម្លាត​សុវត្ថិភាព​បុគ្គលនេះ ត្រូវចាប់ផ្តើម​អនុវត្ត​ចាប់​ពីថ្ងៃជូន​ដំណឹង​នេះ រហូត​ដល់​មានការ​ជូន​ដំណឹងជាថ្មី។

ការ​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស នឹង​ទទួល​រងការ​ពិន័យ​ដូច​ខាងក្រោម៖

សម្រាប់​បុគ្គល

-ការ​បំពាន​លើក​ទី​មួយ ត្រូវ​ធ្វើការ​ព្រមាន និង​ធ្វើការ​ណែនាំ​ដោយ​មន្រ្តី​សុខាភិបាល​ ឫ​អាជ្ញាធរ​មាន​សមត្ថកិច្ច
-ការ​បំពាន​លើក​ទី​ពីរ ត្រូវ​ផ្តន្ទាទោស​ពិន័យ​អន្តរការ​ពី ២ សែន​រៀល ទៅ ១ លាន​រៀល។

សម្រាប់​សហគ្រាស ឫ​គ្រឹះស្ថាន​ឯកជនឫ​ម្ចាស់​អាជីវកម្ម​

-ការ​បំពាន​លើក​ទី​មួយ ត្រូវ​ធ្វើការ​ព្រមាន និង​ធ្វើការ​ណែនាំ​ដោយ​មន្រ្តី​សុខាភិបាល​ ឫ​អាជ្ញាធរ​មាន​សមត្ថកិច្ច
-ការ​បំពាន​លើក​ទី​ពីរ ត្រូវ​ផ្តន្ទាទោស​ពិន័យ​អន្តរការ​ពី ២ លាន​រៀល ទៅ ១០ លាន​រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម