ព័ត៌មានជាតិ
សហគមន៍ភ្ញាស់ពងទា ស្រែរនោង អាចផ្គត់ផ្គង់លើទីផ្សារពី ២០ម៉ឺន ទៅ ២៥ម៉ឺនគ្រាប់ ក្នុងមួយថ្ងៃ
តាមការបញ្ជាក់ពីលោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ នៃរដ្ឋបាលខេត្តតាកែវ បានឲ្យដឹងថា សហគមន៍ភ្ញាស់ពងទា ស្រែរនោង មានចំនួន២២ទីតាំង អាចផលិតពងទាកូន និងពងទាសាបសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារចន្លោះចាប់ពី ២០ម៉ឺនគ្រាប់ ទៅ ២៥ម៉ឺនគ្រាប់ ក្នុងមួយថ្ងៃ។

លោកអភិបាលស្រុកបន្ថែមថា ទីតាំងភ្ញាស់ពងទាទាំង២២នេះ មានភ្ញាស់ដោយអង្កាមចំនួន ៣ទីតាំង ភ្ញាស់ពាក់កណ្ដាលស្វ័យប្រវត្តិ ចំនួន ៧ទីតាំង និងភ្ញាស់ដោយខ្សែភ្លើង មានចំនួន ១២ទីតាំង។ បើតាមការបញ្ជាក់ពីលោកអភិបាលស្រុក សហគមន៍ភ្ញាស់ពងទា ស្រែរនោង ក៏មានហ្វូងទា ចំនួនជាង ៤៥ម៉ឺនក្បាល សម្រាប់ផ្គត់ផ្គង់ពងជាប្រចាំថ្ងៃដល់ សហគមន៍ ដើម្បីផលិតជាពងទាកូន និងពងទាសាប សម្រាប់លក់លើទីផ្សារផងដែរ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកអភិបាលស្រុកត្រាំកក់ នេះ បានធ្វើឡើងនៅពេលលោកអញ្ជើញអមដំណើរលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដែលចុះពិនិត្យមើលការភ្ញាស់ពងទាកូន និងពងទាសាប របស់សហគមន៍ពងទាស្រែរនោង ស្ថិតនៅឃុំស្រែរនោង ស្រុកត្រាំកក់ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


