ព័ត៌មានជាតិ
អគ្គមេបញ្ជាការទ័ព ចុះត្រួតពិនិត្យការហ្វឹកហ្វឺនរបស់កងនាវឹកនៅមូលដ្ឋានសមុទ្ររាម
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យការងារហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន លើវគ្គបណ្តុះបណ្តាលជំនាញលើនាវារបស់កងនាវឹក នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ។

ក្នុងដំណើរចុះត្រួតពិនិត្យការងារហ្វឹកហ្វឺននេះ លោកនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានជួបពិភាក្សាជាមួយក្រុមយោធាចារ្យចិន ដើម្បីដឹងពីលទ្ធផលនៃការហ្វឹកហ្វឺនរបស់កងនាវឹកក្នុងត្រីមាសទី១ និងដាក់ផែនការហ្វឹកហ្វឺនសម្រាប់ត្រីមាសទី២ផងដែរ។

វគ្គហ្វឹកហ្វឺននេះ បានធ្វើឡើងក្រោយមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥កន្លងទៅ។ មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម បានសាងសង់ឡើង ដើម្បីធានាដល់ការងារពង្រឹងសមត្ថភាព និងការហ្វឹកហ្វឺរួមគ្នារវាងកងទ័ពកម្ពុជា-ចិន ដោយធ្វើយ៉ាងណាឱ្យកងទ័ពប្រទេសទាំងពីរមានលទ្ធភាពពេញលេញពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រឆាំងភេរវកម្មក្នុងតំបន់ កិច្ចការពារ និងទប់ស្កាត់គ្រោះមហន្តរាយ ការសង្គ្រោះមនុស្សធម៌ និងលំហាត់សមយុទ្ធ ជាដើម។

តែបើទោះបីជាមជ្ឈមណ្ឌលនេះស្ថិតក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ដែលកើតចេញពីការជួយសាងសង់ដោយភាគីចិនក៏ដោយក្ដី តែកម្ពុជា បានអះអាងពីការស្វាគមន៍រាល់នាវាយោធាបរទេសទាំងអស់សុទ្ធតែអាចចូលមកចតនៅកំពង់ផែរាម ឬធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពនេះបាន។
លើកឡើងក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានច្រានចោលមតិទាំងឡាយ ដែលបានចោទប្រកាន់ថា មូលដ្ឋានកងទ័ពជើងទឹករាម ដែលដាក់ឱ្យដំណើរការនាពេលនេះ នឹងអនុញ្ញាតឱ្យតែនាវាកងទ័ពជើងទឹកចិនចូលចត។

សម្តេចធិបតី បញ្ជាក់ថា មូលដ្ឋានកងទ័ពជើងទឹករាម គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខដោយកងទ័ពជើងទឹកកម្ពុជា។ ជាក់ស្ដែង ថ្មីៗនេះ បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅមូលដ្ឋានសមុទ្ររាមនេះ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ខណៈនាពេលខាងមុខ ក៏មានដំណឹងនៃការត្រៀមចូលចតរបស់នាវាយោធាប្រទេសមួយចំនួនទៀតផងដែរ ជាអាទិ៍ វៀតណាម ឥណ្ឌា រុស្ស៊ី រួមទាំងនាវាសហរដ្ឋអាមេរិកផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


