ព័ត៌មានជាតិ
មេខ្យល់ម្នាក់ នាំពលករខ្មែរ ៥ នាក់ តាមរថយន្តបម្រុងឆ្លងដែនទៅប្រទេសថៃត្រូវសមត្ថកិច្ចឃាត់ខ្លួន
មេខ្សល់ម្នាក់ដឹកនាំពលករខ្មែរ៥នាក់តាមរថយន្តបម្រុងឆ្លងដែនទៅប្រទេសថៃនៅស្រុកសំពៅលូនត្រូវសមត្ថកិច្ចចម្រុះឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យជាមេខ្យល់ឈ្មោះ ទូច សម្បត្តិ ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកបានបញ្ជាក់ឲ្យដឹងបន្តថា បុរសជាមេខ្យល់នេះបានដឹកពលករតាមរថយន្តម៉ាកកាម៉ារី ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2F-5584 ចំនួន៥នាក់ នៅចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការឆ្លងដែនទៅថៃរកការងារធ្វើត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងយោធាសិករងស្រុកម៉ាឡៃ ធ្វើការឃាត់។

លោកអធិការបានបញ្ជាក់ថា តាមការបំភ្លឺរបស់ពលករទាំង៥នាក់ បានរៀបរាប់ថា ពួកខ្លួនត្រូវបានមនុស្សម្នាក់តេតាមទូរស័ព្ទប្រាប់ឲ្យរងចាំ បន្តិចទៀតមានរថយន្តមកដឹក ពេលនោះមានរថយន្ត១គ្រឿងបានមកដឹកពួកខ្លួនទាំង៥នាក់តាមការកំណត់ ពីស្រុកសំពៅលូន មកកាន់ស្រុកម៉ាឡៃ ដើម្បីឆ្លងដែនទៅប្រទេសថៃ ដោយក្នុង១នាក់គេយកថ្លៃ៥០០បាត លុះមកដល់ចំណុចភូមិភ្នំរូង អ្នកបើកឡានឈប់បើកទ្វារឲ្យពួកពលកររត់ ប៉ុន្តែរត់រួចតែ២នាក់ ចំណែក៣នាក់ទៀតចេញពីឡានមិនរួច។អធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ទៀតថាបើតាមចម្លើយ របស់មេខ្យល់បានសារភាពថា ខ្លួនពិតជាបានដឹកពលករទាំង៥នាក់នោះមែន ដោយ១នាក់គេយកតម្លៃ៥០០បាត ពីស្រុកសំពៅលូន មកស្រុកម៉ាឡៃ និងបានបើកទ្វារឡានឲ្យពលកររត់នៅពេលឃើញសមត្ថកិច្ច ។ ដោយផ្អែកលើចម្លើយបំភ្លឺរបស់ពលករនិងចម្លើយសារភាពរបស់មេខ្យល់ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


