កីឡា
កីឡាករព្រះខ័នរាជស្វាយរៀង ២ រូប ស្ថិតជាបេក្ខភាពប្រជែងស្បែកជើងមាសពាន ACL
ខ្សែបម្រើ មិន រតនៈ និងខ្សែប្រយុទ្ធ Cristian Roque ដែលជាអ្នកនាំលេងដ៏សំខាន់របស់ក្រុមព្រះខ័នរាជស្វាយរៀង កំពុងស្ថិតជាបេក្ខភាពប្រជែងស្បែកជើងមាសក្នុងពានរង្វាន់ AFC Challenge League។

មិនមែនជារឿងធម្មតាឡើយ ដែលអ្នកទាំង ២ កំពុងនាំក្រុមឆ្ពោះទៅរកការលើកពាន AFC Challenge League ជាលើកដំបូង ហើយថែមទាំងកំពុងស្ថិតជាបេក្ខភាពប្រជែងស្បែកជើងមាសថែមទៀត។
មិន រតនៈ និង Cristian Roque មានគ្រាប់បាល់ចំនួន ៤ គ្រាប់ស្មើគ្នានៅក្នុងពានរង្វាន់ក្លិបលំដាប់ទី ៣ របស់ទ្វីបអាស៊ីនេះ ដែលអ្នកទាំង ២ រកបានតាំងពីវគ្គជម្រុះក្នុងពូល មកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

បេក្ខភាពកីឡាករគ្រប់ក្លិបទាំងអស់ ដែលមាន ៤ គ្រាប់ក្រៅអំពី រតនៈ និង Cristian គឺមាន ៣ នាក់ទៀត រួមមានកីឡាករ Altymurad Annadurdyev របស់ក្រុម FK Arkadag, កីឡាករ Dimitrios Diamantakos របស់ East Bengal និងកីឡាករ Ye Yint Aung របស់ Shan United។
ក្នុងចំណោមកីឡាករទាំងអស់ខាងលើ គឺមានតែ រតនៈ, Cristian និង Annadurdyev របស់ក្រុម FK Arkadag ប៉ុណ្ណោះ ដែលមានឱកាសខ្លាំងជាងគេក្នុងការប្រជែងតំណែងអ្នករកគ្រាប់បាល់ ដោយសារពួកគេនៅសល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃទី ១០ ខែ ឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ទោះបីជាយ៉ាងណា ចំពោះអ្នក ដែលអាចមានលទ្ធភាពប្រជែងស្បែកជើងមាសនេះ នៅមានកីឡាករ ៣ នាក់ផ្សេងទៀតរបស់ព្រះខ័នរាជស្វាយរៀង និង FK Arkadag ក៏នៅសល់ឱកាសខ្លះដែរ ដោយពួកគេសុទ្ធតែមាន ២ គ្រាប់ក្នុងដៃ ក្នុងនោះមាន Bounphachan Bounkong (ព្រះខ័នរាជស្វាយរៀង), Shanazar Tirkishov (FK Arkadag) និង Begench Akmammedov (FK Arkadag)៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


