សេដ្ឋកិច្ច
ក្រុមហ៊ុនថៃ ទទួលទិញដំឡូងមី ៣០ ម៉ឺនតោន ពីកម្ពុជា ក្នុងមួយឆ្នាំ
ក្រុមហ៊ុន Koson Group របស់ថៃនឹងទទួលទិញដំឡូងមី ៣០ ម៉ឺនតោន និងពោតក្រហម ១០ ម៉ឺនតោនពីកម្ពុជាក្នុងមួយឆ្នាំ ដែលនឹងចូលរួមចំណែកដល់ការពង្រឹងនូវលំនឹងទីផ្សារនៃផលិតផលកសិម្មមួយនេះនារដូវប្រមូលផលម្តងៗ។

ការសន្យានេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើការទិញ-លក់ផលិតផលដំឡូងមី និងពោតក្រហម រវាងក្រុមហ៊ុន Koson Group និង សហព័ន្ធដំឡូងមីកម្ពុជាក្នុងដំណើរបេសកម្មរបស់ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំប្រតិភូ សហព័ន្ធដំឡូងមីកម្ពុជា ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា ប្រទេសថៃទទួលទិញដំឡូងមីពីកម្ពុជា មិនមែនតែ ៣០ ម៉ឺនតោននោះទេ ពោលគឺខ្ទង់លានតោនក្នុងមួយឆ្នាំ ខណៈការសន្យានេះ គ្រាន់តែជាការបង្ហាញការដោះដូរសេដ្ឋកិច្ចថាថៃបានទិញពីកម្ពុជា ខណៈភាគីថៃបានទិញពីកម្ពុជារាល់ថ្ងៃហើយ ដែលមានយ៉ាងតិចប្រមាណ ១០០ ឡាន ក្នុងមួយថ្ងៃនៅផ្លូវអន្លង់វែង។

បច្ចុប្បន្ន តម្លៃដំឡូងមីស្រស់នៅខេត្តឧត្តរមានជ័យលក់បាន ១៤០ រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយមិនអាចធ្វើអោយកសិករចំណេញ។
លោក អិល ឈិញ បញ្ជាក់ថា បច្ចុប្បន្ន មានឡាន និងក្រុមប្រមូលទិញដំឡូងមីស្ងួត ដែលបានតម្លៃគួសម ពោលគឺភាគច្រើនកសិករឆ្នាំនេះ ធ្វើស្ងួត ហើយបើមិនធ្វើស្ងួតមិនចំណេញទេ ព្រោះដំឡូងមីស្ងួតឥឡូវយើងបានថ្លៃជាង ៤០០ រៀល ក្នុងមួយគីឡូក្រាម តាមតំបន់ ហើយអ្នកប្រកាសទិញនៅកំពង់សោម តម្លៃ ៦៦០ រៀលក្នុងមួយគីឡូក្រាម ចំណែកនៅតាមលាន ៤៨០ រៀល ទៅ ៥២០។

យោងតាមសហព័ន្ធដំឡូងមីកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ។
កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០ ម៉ឺនហិកតា ទៅ ៨០ ម៉ឺន ហិកតា៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


