កីឡា
សហព័ន្ធកីឡាកាយសម្ព័ន្ធ ចំណាយរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗប្រមូលផ្ដុំកីឡាករក្រោយរំសាយរបស់ក្រសួង
ថ្នាក់ដឹកនាំកីឡាកាយសម្ព័ន្ធកម្ពុជា បង្ហើបពីចំណាយលើការប្រមូលផ្ដុំកីឡាករ កីឡាការិនីឈុតធំ និងថ្នាល អស់ចន្លោះពីជាង ១-៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា រំសាយការប្រមូលផ្ដុំជម្រើសជាតិរៀងរាល់ឆ្នាំមកនេះ។

ទិដ្ឋភាពហ្វឹកហាត់កីឡាកាយសម្ព័ន្ធ
លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា កីឡាមួយនេះគឺផ្ដោតសំខាន់ខ្លាំងណាស់លើការហ្វឹកហាត់ទាំងបច្ចេកទេស រាងកាយ និងកម្លាំង ដែលទាមទារឲ្យហ្វឹកហាត់ជាប់ជារៀងរហូតដោយមិនអាចឈប់បាន។ លំហាត់បច្ចេកទេសភាគច្រើនផ្ដោតនៅលំហ និងការបង្វិលខ្លួនជាច្រើនជុំដូចបានឃើញស្រាប់ ដូច្នេះហើយការហ្វឹកហាត់ឲ្យរាងកាយ កម្លាំង សមស្របតាមលក្ខណៈបច្ចេកទេសគឺតម្រូវឲ្យហាត់ជាប់ និងមានរយៈពេលជាច្រើនឆ្នាំទើបឃើញលទ្ធផល។

ទិដ្ឋភាពហ្វឹកហាត់កីឡាកាយសម្ព័ន្ធ
គ្រូជំនាញរូបនេះបន្ថែមទៀតថា ហេតុខាងលើនេះហើយទើបថ្នាក់ដឹកនាំសហព័ន្ធយកចិត្តទុកដាក់ និងសម្រេចបន្ត នៃការប្រមូលផ្ដុំជាប់រហូតពីមួយឆ្នាំទៅមួយឆ្នាំបន្ទាប់ពីក្រសួងរំសាយក្រុមជម្រើសជាតិយ៉ាងណាក្ដី។ ការបន្តប្រមូលផ្ដុំដោយស្វ័យភាពរបស់សហព័ន្ធតាំងពីឆ្នាំ២០០៧ ដែលលោកជាប់ជាអគ្គលេខាធិការសហព័ន្ធមកម្ល៉េះ។

លោក ណយ ផាន់ណា
ងាកមកការចំណាយវិញក៏អាស្រ័យលើការរំសាយរបស់ក្រសួងដែរ ពោលបើខាងក្រសួងរំសាយមានពេលយូរខែ ដូច្នេះសហព័ន្ធនឹងត្រូវបម្រុងថវិកាដើម្បីផ្គត់ផ្គង់រឹតតែច្រើនផងដែរទម្រាំដល់ការប្រមូលផ្ដុំនៅឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ។

ទិដ្ឋភាពហ្វឹកហាត់កីឡាកាយសម្ព័ន្ធ
អគ្គលេខាធិការខាងលើបន្ថែមទៀតថា យ៉ាងណាបើតាមគិតទៅទាំងឈុតធំ និងថ្នាល សរុបប្រហែល ៣០នាក់ ដូច្នេះថ្លៃហូបចុកក្នុងមួយថ្ងៃអស់ជាង ១០០ដុល្លារហើយបើសរុបក្នុងមួយខែអស់ខ្ទង់ ៣,០០០-៤,០០០ដុល្លារនេះមិនបូកថ្លៃអង្ករផង។ បើការរំសាយរបស់ក្រសួងមានរយៈពេល ៣-៤ខែ ថវិកាបម្រុងក៏ត្រូវរកឲ្យបានចន្លោះចាប់ពីជាង ១ម៉ឺនដុល្លារទៅ ៣ម៉ឺនដុល្លារដែរទើបគ្រប់។

ទិដ្ឋភាពហ្វឹកហាត់កីឡាកាយសម្ព័ន្ធ
ចំពោះថវិកាដែលត្រូវរ៉ាប់រងសកម្មភាពនេះលោក ណយ ផាន់ណា ថាបានការឧបត្ថម្ភពីប្រធានសហព័ន្ធបណ្ឌិត ថោង ខុន លោកអនុប្រធាន សុខ ហុង និងរូបលោកផ្ទាល់។ ពេលខ្លះក៏ទទួលបានពីសមាជិកគណៈកម្មាធិការប្រតិបត្តិតាមសន្ដាន នៃចិត្ត។ ការលំបាកគឺចេះតែមានហើយ ប៉ុន្តែវាការចាំបាច់ និងចង់ឲ្យកីឡាមួយនេះទទួលបានផ្លែផ្កា ជោគជ័យជូនជាតិមាតុភូមិ ដូច្នេះហើយសហព័ន្ធត្រូវតែជម្នះចំពោះឧបសគ្គនេះឲ្យបាន។

ទិដ្ឋភាពហ្វឹកហាត់កីឡាកាយសម្ព័ន្ធ
បញ្ជាក់ដែរថា កីឡាកាយសម្ព័ន្ធជាប្រភេទកីឡាអូឡាំពិក និងចំណាយពេលវេលាហ្វឹកហាត់ជាច្រើនឆ្នាំហើយតាំងពីវ័យថ្នាលតូចៗទៅទើបមានសមត្ថភាពឈានដល់ការប្រកួតអន្តរជាតិ ឬដណ្ដើមមេដាយបាន។ កីឡាមួយនេះត្រូវការការចំណាយច្រើនលើការផលិតធនធាន និងត្រូវការពេលវេលាយូរផងដែរ។ កាយសម្ព័ន្ធនេះជាកីឡាអូឡាំពិក ដូច្នេះមានការប្រកួតប្រជែងកម្រិតអន្តរជាតិជាច្រើន និងជាប្រភេទកីឡាដែលពិបាកខ្លាំងក្នុងការដណ្ដើមយកមេដាយ។ សហព័ន្ធមាន ២កម្មវិធីប្រកួតផងដែរនៅឆ្នាំនេះដែលគ្រោងនឹងចូលរួមមានដូចជាការប្រកួតជ្រើសរើសជើងឯកអាស៊ី នៅប្រទេសឥណ្ឌា និងការប្រកួតស៊ីហ្គេម នៅប្រទេសថៃ៕





ទិដ្ឋភាពហ្វឹកហាត់កីឡាកាយសម្ព័ន្ធ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


