កីឡា
អ្នកលេងគុនខ្មែរ រិទ្ធី បូរិន ត្រឹមជាកីឡាកថ្នាលនោះទេ ប៉ុន្តែតម្លៃខ្លួនប្រកួតមិនធម្មតា
អ្នកលេងគុនខ្មែរ រិទ្ធី បូរិន ត្រឹមជាកីឡាករថ្នាលមួយរូបប៉ុណ្ណោះ ប៉ុន្តែកេរ្តិ៍ឈ្មោះ និងវិជ្ជាគុនល្បីខ្លាំងនាពេលបច្ចុប្បន្ននៅកម្ពុជា ខណៈតម្លៃខ្លួនទទួលបាន ១លានរៀលក្នុងមួយប្រកួត។

បូរិន និងសិស្សប្អូន
នេះបើតាមការបង្ហើបឲ្យដឹងពីលោក ផាត សូដា ថាកីឡាករ រិទ្ធី បូរិន ដែលជាកូនសិស្សរបស់លោករូបនេះមានតម្លៃខ្លួនប្រកួត ១លានរៀលក្នុងមួយប្រកួត ស្របពេលតម្លៃខ្លួននេះទទួលបានប្រហែល ២-៣ឆ្នាំមកហើយ។ យ៉ាងហោចណាស់ក៏បាន ៦០ម៉ឺនរៀលដែរតាមសង្វៀនមួយចំនួនតូច។

លោក ផាត សូដា និង បូរិន
តម្លៃខ្លួននេះគឺ បូរិន ទទួលបានតាំងពីរូបគេឈ្នះខ្សែក្រវាត់ប្រហែល ៣ឆ្នាំមុនមកម៉្លេះ ប៉ុន្តែពេលឡើងប្រកួតម្ដងៗរូបគេតែងតែទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តជានិច្ចពីមហាជន ឬអ្នកគាំទ្រប្រដាល់ដែលស្រឡាញ់ចូលចិត្តតាមកម្មវិធីផ្សេងៗ។

រូបភាពលើផេក Jet Fighter
បញ្ជាក់ដែរថា រិទ្ធី បូរិន ជាកូនសិស្សលោក ផាត សូដា នៃក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃ។ រូបគេប្រឡូកគុនខ្មែរប្រហែល ៦ឆ្នាំមកហើយ ពោលហាត់តាំងពីអាយុ ៩ឆ្នាំ រហូតមកដល់បច្ចុប្បន្នអាយុ ១៥ឆ្នាំហើយ។ អ្នកប្រដាល់រូបគេកំពុងមានប្រជាប្រិយខ្លាំងមិនចាញ់កីឡាករឈុតធំផ្សេងៗនៅពេលបច្ចុប្បន្ននោះឡើយ។ ថ្មីៗនេះទទួលដំណឹងថារូបគេនឹងចេញទៅប្រកួតនៅឯប្រទេសជប៉ុនទៀតផង៕

រូបភាពលើផេក Jet Fighter
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


