ជីវិតកម្សាន្ដ
វ័យកៀក៦០ឆ្នាំទៅហើយ តារាហុងកុង លោក Aaron នៅតែខ្លាំង ហក់លោតរង្គើឆាក ដូចយុវវ័យ
តារាសម្តែងនិងតារាចម្រៀងជើងចាស់របស់ហុងកុង លោក Aaron Kwok បានក្លាយជាប្រធានបទជជែកវែកញែកអំពីកាយសម្បទាដ៏រឹងមាំប្រកបដោយសុខភាពល្អ និងសាច់ដុំកង់ៗដូចបុរសអាយុ២០ស្ដើង បើទោះបីជាលោកមានវ័យកៀក៦០ឆ្នាំក្ដី។ នៅលើបណ្ដាញសង្គមដ៏ពេញនិយមចិន «Weibo» វីដេអូរបស់តារាប្រុសជើងចាស់រូបនេះដែលបានចូលរួមក្នុងព្រឹត្តិការណ៍មួយ ត្រូវបានចែករំលែកដោយអ្នកទស្សនារាប់ម៉ឺននាក់ កាលពីថ្ងៃទី២៣ខែមេសាកន្លងទៅនេះ។

តាមរយៈវីដេអូដែលអ្នកគាំទ្របានបង្ហោះនូវទិដ្ធភាពតារាចម្រៀងហុងកុងកំពុងរាំទន្ទ្រាំជើងលើឆាកតន្ត្រី និងដោះអាវ ក្នុងកម្មវិធីផ្សាយផ្ទាល់មួយ ដោយបង្ហាញសាច់ដុំកង់ៗ និងបង្ហាញឲ្យឃើញនូវមាឌធំក្រអាញមានថាមពលខ្លាំងក្លា នៅចំពោះមុខមហាជនរាប់រយអ្នក។ អ្វីដែលសំខាន់នោះ សូម្បីតែគេហទំព័រ U Lifestyle ក៏បានចូលទៅបញ្ចេញមតិថា តួហុងកុងរូបនេះនៅតែផ្ទុះការចាប់អារម្មណ៍ និងមានភាពទាក់ទាញនៅលើឆាក ពេលសម្តែងក្បាច់រាំដ៏ប៉ិនប្រសប់។
ការបោះពុម្ភផ្សាយបានសន្មតថា គាត់រក្សាកាយសម្បទាឱ្យនៅរឹងមាំ ជាពិសេសមានសាច់ដុំកង់ៗ ដូចមនុស្សវ័យក្មេង តាមរយៈរបបអាហារដែលមានវិន័យ និងលំហាត់ប្រាណជាទៀងទាត់ ដែលបានរក្សាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ដោយឡែក យោងទៅតាមគេហទំព័រនៃទស្សនាវដ្តីបែបកម្សាន្តដ៏ល្បីរបស់ប្រទេសបារាំង Marie Claire ធ្លាប់បានចេញផ្សាយដែរថា អស់រយៈពេល៣០ ឆ្នាំមកហើយ លោក Aaron Kwok បានរក្សាទម្ងន់ថេរ ក្រោម៦៥គីឡូក្រាម ស្របនឹងកម្ពស់ប្រហែល១មែត្រនិង ៧១សង់ទីម៉ែត្រ។ តារារូបនេះទទួលស្គាល់ថា លោកត្រូវតែរក្សាស្តង់ដារខ្ពស់សម្រាប់ខ្លួនឯង ហើយក៏មិនអនុញ្ញាតឲ្យខ្លួនឯងលើសពីសមាមាត្រដែលគ្រោងទុកដាច់ខាត។
លោក ធ្លាប់បាននិយាយថា «ខ្ញុំត្រូវច្រៀង និងរាំ ហើយខ្ញុំត្រូវរក្សារាងកាយឲ្យបានល្អដើម្បីសម្ដែងរាប់ម៉ោងជាប់ៗគ្នា»។ សូម្បីតែ តារាសម្តែង Tony Leung Ka-hwi ក៏ធ្លាប់បង្ហើបថា ពេលធ្វើការជាមួយ Aaron Kwok ក្នុងភាពយន្ត «Cold War» ឆ្នាំ ២០១២ វេលាម៉ោង៤ទៀបភ្លឺ គាត់បានឮតារាប្រុសរត់នៅលើម៉ាស៊ីនហាត់ប្រាណក្នុងបន្ទប់ជាប់គ្នា។ រាល់សប្តាហ៍ លោកតែងធ្វើលំហាត់ប្រាណដល់ទៅ៥ដងឯណោះ។

ទោះបីជាគាត់មានអាយុច្រើនក៏ដោយ តារាចម្រៀងរូបនេះនិយាយថា គាត់នៅតែមានអារម្មណ៍ថាខ្លួនមានអាយុខ្ទង់៤០ ពេលសម្តែងម្ដងៗ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានចាប់យកការសរសេរអក្សរផ្ចង់ និងការគូរគំនូរ ដែលជាការស្វែងរកដែលគាត់និយាយថា បានពង្រីកទស្សនៈថ្មីៗ។ ជាពិសេស គាត់ជឿជាក់លើការកែលម្អខ្លួនឯងឥតឈប់ឈរ គ្មានដែនកំណត់លើការរៀនសូត្រ និងការរីកចម្រើននោះទេ។
លើសពីនេះ លោកក៏បានឆ្លៀតបន្ថែមទៀតថា គ្រួសារនាំមកនូវអារម្មណ៍ដ៏ជ្រាលជ្រៅនៃការបំពេញចិត្តរបស់គាត់ ព្រោះការធ្វើជាស្វាមី និងជាឪពុកដែលផ្តល់នូវភាពកក់ក្តៅ ភាពរីករាយ និងស្ថិរភាព។
លោក Aaron Kwok បានចាប់ផ្ដើមអាជីពសិល្បៈជាអ្នករាំ មុននឹងសាងកេរ្តិ៍ឈ្មោះជាតារាចម្រៀង និងសម្ដែង។ លោកក៏មានរហ័សនាមទេវបុត្តម្នាក់ក្នុងចំណោមបួននៃទីក្រុងហុងកុង (Four Heavenly Kings) ដែលរួមជាមួយ លោក Andy Lau, លោក Jacky Cheung និង លោក Leon Lai ហើយត្រូវបានគេដាក់រហ័សនាមថា ស្តេចនៃរបាំ ដោយសារតែគាត់មានជំនាញរាំ ដោយអាចរាំបានច្រើនប្រភេទក្បាច់រាំងក្នុងសម័យកាលផ្សេងៗគ្នា ដូចជា សម័យទំនើប, ជនជាតិភាគតិច, ចង្វាក់ jazz និង Popping។
នៅក្នុងឧស្សាហកម្មភាពយន្ត លោកបានបន្សល់ទុកនូវភាពល្បីល្បាញជាមួយនឹងខ្សែភាពយន្តដូចជា៖ «Lee Rock II, Wind and Cloud 2, Cold War និង The Monkey King 2»។ នៅឆ្នាំ ២០២១ កាសែត South China Morning Post បានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់គាត់ប្រហែល ២០លានដុល្លារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីក្នុងរឿង «ក្រមុំឡិកឡក់កំលោះទុយមុយ» នៅតែរក្សាមុខក្មេង ទោះបីកន្លង១៩ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


