ព័ត៌មានជាតិ
សមាជិកបក្សប្រឆាំងមើលឃើញថា សម្ដេចធិបតី ប្រឹងប្រែងវះកាត់ខិលខូច និងពង្រឹងការគ្រប់គ្រងមន្ត្រីស្អាតស្អំ
លោក សុខ ហាច សមាជិកគណបក្សឆន្ទៈខ្មែរដែលជាបក្សប្រឆាំង មើលឃើញថា ក្នុងតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ខិតខំប្រែងប្រែងវះកាត់មន្ត្រីខិលខូច ដែលយកអំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងពង្រឹងលើការគ្រប់គ្រងមន្ត្រីស្អាតស្អំ។ លោក សុខ ហាច លើកឡើងអំពីការកត់សម្គាល់របស់ខ្លួនដូច្នេះ នៅក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យចូលជួបកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធភាពជំនួបស្រង់សម្ដីលោក សុខ ហាច ចេញផ្សាយដូច្នេះ៖«យើងគួរ កសាងមូលដ្ឋានគ្រឹះនៅក្នុងវិស័យអចលនទ្រព្យ ដែលយើងកំពុងរងផលប៉ះពាល់ និងត្រូវពង្រឹងភាពប្រកួតប្រជែងរបស់យើង ជាពិសេស វិស័យទឹក ភ្លើង ការដឹកជញ្ជូន។ ឯកឧត្តម បានគូសបញ្ជាក់ថា សម្តេចធិបតី បានខិតខំប្រឹងប្រែងណាស់ក្នុងការពង្រឹងការប្រកួតប្រជែងនេះ ជាពិសេស ការពង្រឹងការគ្រប់គ្រងមន្ត្រីស្អាតស្អំ។ »។

តាមរយៈជំនួប សម្ដេចតេជោ ហ៊ុន សែន យល់ស្របនឹងការលើកឡើងរបស់លោក សុខ ហាច សមាជិកគណបក្សប្រឆាំងថា ការគ្រប់គ្រងមន្ត្រីស្អាតស្អំ ការពង្រឹងសមត្ថភាពរបស់មន្ត្រី ធនធានមនុស្ស ប្រកបដោយគុណធម៌ គឺមានសារសំខាន់ណាស់។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តប្រើប្រាស់ អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ដើម្បីធានាការអនុវត្តការងារ និងអំណាចរបស់មន្ត្រីផ្ដល់ជាប្រយោជន៍សម្រាប់ពលរដ្ឋ។

នៅខែមករា ដើមឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រើអភិក្រមវះកាត់ បញ្ចប់មុខតំណែង ឈ្មោះ ខេង យ័ន អតីតអភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ បន្ទាប់ពីវះកាត់ ដកតំណែងអភិបាលរងក្រុងកែប សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា រាជរដ្ឋាភិបាល នឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន។ នៅក្នុងពិធីបិទសន្និបាត រៀបចំឡើងនៅខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា អភិក្រមទាំង៥របស់សម្ដេចតេជោ នៅតែមានតម្លៃជាវិសេសវិសាល ក្នុងការដាស់តឿនថ្នាក់ក្រោម និងមន្ត្រីគ្រប់កម្រិតឱ្យពិនិត្យ និងកែលម្អខ្លួនជាប្រចាំ ឱ្យស័ក្ដិសមជាមន្ត្រីបម្រើប្រជាជន ដើម្បីប្រជាជនទទួលបាននូវកិត្តិយសការស្រឡាញ់រាប់អាន និងជំនឿទុកចិត្តពីប្រជាជន។

នៅខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់មុខតំណែងគឺជាអភិបាលស្រុកល្វាឯម លោក កន សុខកាយ។ សម្ដេចធិបតី បញ្ចប់មុខតំណែងអភិបាលស្រុករូបនេះ ធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន ទម្លាយថាបុគ្គល លោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម យកទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ទៅសូកនឹងបុគ្គល លី សាម៉េត ដើម្បីប្ដូរតំណែងពីអភិបាលស្រុកល្វាឯមទៅជាអភិបាលក្រុងអរិយក្សត្រ។

នៅលើការគ្រប់គ្រងមន្ត្រីស្អាតស្អំ សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យរៀចចំធ្វើជំរឿនមន្ត្រី ផ្ដល់ការលើកទឹកចិត្ត ផ្ដល់បណ្ណសរសើរ និងគ្រឿងឥស្សរិយសដល់មន្ត្រីដែលបម្រើការងារជាច្រើនឆ្នាំ មានគុណវុឌ្ឍិ និងការផ្ដល់ការលើកទឹកចិត្តក្រោមរូបភាពជាច្រើនផ្សេងទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


