ព័ត៌មានជាតិ
អ្នកឃុំព្រែកនរិន្ទ ប្រកបរបរឡើងត្នោត អាចលក់ទឹកត្នោតផ្អែមក្នុងមួយថ្ងៃពី ១០០ ដល់១៥០ ដប
ប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាអ្នកប្រកបមុខរបរឡើងត្នោតជាប្រចាំ ក្រៅពីការងារបង្កបង្កើនផល និងការធ្វើស្រែចំការ ដោយសារតែមុខរបរឡើងត្នោត អាចធ្វើបានតែក្នុងរដូវប្រាំងតែប៉ុណ្ណោះ។

អ្នកស្រី រុំ ផល្លី រស់នៅឃុំព្រែកនរិន្ទ បានរៀបរាប់ទាំងដៃកំពុងច្រកទឹកត្នោតផ្អែមឲ្យអតិថិជនថា សព្វថ្ងៃអ្នកស្រីមានឪពុកនិងស្វាមីជាអ្នកប្រកបរបរឡើងត្នោត ដោយមិនបានធ្វើទឹកត្នោតជូរនោះឡើយ គឺធ្វើទឹកត្នោតផ្អែមធម្មជាតិទាំងអស់ សម្រាប់យកមកច្រកដបក្លាសេឲ្យត្រជាក់ដាក់លក់នៅខាងមុខផ្ទះក្បែរដើមត្នោតនោះតែម្ដង។

អ្នកស្រីបានបន្ថែមថា សព្វថ្ងៃដើមត្នោតដែលស្វាមីរបស់អ្នកស្រី និងឪពុកឡើងកៀបត្រងយកទឹក គឺមានដើមច្រើនបង្គួរ ហើយអ្នកស្រីអាចលក់បានក្នុងមួយថ្ងៃកន្លោះពី ១០០ ទៅ ១៥០ដប ហើយក្នុងមួយដបលក់បានតម្លៃ ១.០០០ រៀល ហើយក៏មានអតិថិជនចេញចូលទិញជាហូរហែ ព្រោះអ្នកស្រីច្រកដបដាក់ក្លាសេឱ្យត្រជាក់ ម្យ៉ាងពេលនេះជារដូវក្តៅផង ម្នាក់ៗមានអារម្មណ៍ស្រេកទឹកខ្លាំង ដោយឡែកសម្រាប់ផ្លែត្នោតខ្ចី អ្នកស្រីក៏បានកាប់លក់គ្រាប់ដល់ក្នុងមួយថង់មាន ១០ គ្រាប់ តម្លៃ ៣.០០០ រៀល តែបើថ្ងៃណាទឹកត្នោតនៅសល់ គឺស្វាមីរបស់អ្នកស្រី ចាំបាច់ត្រូវរំងាស់ស្ករព្រោះបើនៅសល់មិនអាចទុកបន្តទៀតបានទេ។

អ្នកស្រីបានសង្កត់ធ្ងន់ថា ការរំងាស់ស្ករលក់មិនចំណេញដូចលក់ទឹកត្នោតផ្អែមនោះឡើយ ព្រោះការរំងាស់ស្ករ បើទឹកត្នោតពេញមួយធុងស្ពិចក្រូ អាចកូរស្ករបានត្រឹមតែ ៣គីឡូក្រាមប៉ុណ្ណោះ ដូច្នេះមានន័យថា ៣គីឡូក្រាមស្ករក្រហម លក់បានតែ ២៤.០០០ រៀលប៉ុណ្ណោះ ប៉ុន្តែបើទឹកត្នោតមួយធុងស្ពិចត្រូ អាចច្រកដបបាន ៥០ដប ដូច្នេះត្រូវលក់បាន ៥ ម៉ឺនរៀល។

ជាចុងក្រោយអ្នកស្រីបានបន្ថែមថា ជីវិតជាកសិករក្រៅពីការធ្វើស្រែចម្ការនៅរដូវវស្សា គឺគ្រួសារអ្នកស្រីអាចរកប្រាក់ចំណូលពីការឡើងត្នោតបន្ថែមទៀតនៅរដូវប្រាំង ហើយនៅតែប៉ុន្មានខែទៀតប៉ុណ្ណោះការធ្វើទឹកត្នោតរបស់ក្រុមគ្រួសារអ្នកស្រី នឹងត្រូវបានបញ្ចប់ហើយដោយសារតែដល់រដូវធ្លាក់ភ្លៀង គឺទឹកត្នោតមិនអាចធ្វើបានឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


