ព័ត៌មានជាតិ
អ្នកប្រកបរបរឡើងត្នោតចាប់ផ្ដើមទៀតហើយ ក្រោយផុតរដូវភ្លៀង
រដូវលក់ទឹកឆ្នោតផ្អែម និងទឹកត្នោតជូរ កំពុងចាប់ផ្ដើមដំណើរការជាបណ្ដើរៗហើយ ដោយប្រជាកសិករដែលប្រកបមុខរបរឡើងត្នោត ក៏បានរៀបចំបង្អោង បំពង់ កាំបិត ដែលជាឧបករណ៍ធ្វើត្នោត ដើម្បីចាប់ផ្ដើមដំណើរការឡើងវិញ បន្ទាប់ពីអាក់ខានជាងកន្លះឆ្នាំដោយសាររដូវភ្លៀងធ្លាក់។

លោក សាន ផល្លា ជាកសិកររស់នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បាននិយាយថា នៅពេលនេះ គឺទើបតែចាប់ផ្ដើម ដោយសារតែផ្កាត្នោតឈ្មោលមិនទាន់មានច្រើន ដូច្នេះលោកក៏គាបយកទឹកជាបណ្ដើរៗដើម្បីច្រកដបលក់ឲ្យអតិថិជនដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ ដោយតម្លៃមួយដបត្រឹមតែ ១.០០០ រៀលតែប៉ុណ្ណោះ ហើយនៅដើមដៃបែបនេះក្នុងមួយថ្ងៃលោកអាចផលិតទឹកត្នោតផ្អែម បានចន្លោះពី ៦០ ទៅ ៨០ ដបតែប៉ុណ្ណោះ ប៉ុន្តែបើទៅមុខបន្តិចទៀតនៅពេលដែលផ្កាត្នោតឈ្មោលចាប់ផ្ដើមចេញមកច្រើននោះលោកក៏អាចផលិតទឹកត្នោតផ្អែមបានច្រើនទៅតាមហ្នឹងដែរ។

លោក ផល្លា បន្ថែមថា តាំងពីដើមរៀងមក គឺឪពុករបស់លោកជាអ្នកប្រកបមុខរបរឡើងត្នោត រហូតដល់បច្ចុប្បន្នក៏លោកនៅតែប្រកបរបរនេះបន្តពីឪពុករបស់លោកផងដែរ។ ដោយនៅក្បែរផ្ទះមានដើមត្នោតពីរជួរនៅជាប់ៗគ្នា ដូច្នេះលោកអាចឡើងតែមួយដើម គឺបន្តដើរតាមធាងទៅដើមផ្សេងៗទៀតបានដោយងាយ ដោយឡែកសម្រាប់បំពង់ទឹកឆ្នោតដែលត្រង់ទឹកបាន គឺលោកចងខ្សែយោងចុះមកក្រោម ដោយមិនចាំបាច់ស្ពាយនៅនឹងចង្កេះឡើយ។

លោកបានបន្តថា កាលពីឆ្នាំកន្លងទៅ លោកអាចផលិតទឹកត្នោតផ្អែមដើម្បីលក់ក្នុងមួយថ្ងៃគឺចាប់ពី ៣០០ដប ដល់ ៥០០ ដប ដើម្បីលក់ឲ្យអតិថិជន ប៉ុន្តែបើថ្ងៃណាលក់មិនអស់ គឺភរិយារបស់លោកបានយកទឹកឆ្នោតផ្អែមនោះទៅកូរម្ងាស់ជាស្ករត្នោត ដើម្បីទុកលក់ជាស្ករផែនបន្ថែមទៀត ហើយបើដល់ពេលរដូវភ្លៀងដែលធ្វើត្នោតមិនកើត នោះលោកក៏ចាប់ផ្ដើមធ្វើស្រែម្ដង ដើម្បីលើកស្ទួយនៅក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ ដោយការឡើងត្នោតនេះវាជាទម្លាប់ទៅហើយ ហើយក៏ជាមុខរបរបន្តពីឪពុកផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


