Connect with us

ព័ត៌មានជាតិ

តេស្តអ្នក​ប៉ះពាល់​ ០៤ នាក់ទៀត​ជាមួយ​រដ្ឋមន្រ្តី​ប្រទេស​ហុងគ្រី សរុប​ឡើង​ដល់ ៨៩២ នាក់​ហើយ​

បានផុស

នៅ

តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ពី​ថ្ងៃ ០៤ ដល់ថ្ងៃ​ទី ០៧ ខែ​វិច្ឆិកា ឆ្នាំ ២០២០ ការ​ធ្វើ​តេស្ត​អ្នក​ប៉ះពាល់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​និង​ពាណិជ្ជកម្ម​ប្រទេស​ហុងគ្រីឡើង​ដល់ ៨៩២ នាក់។ នៅថ្ងៃ​ ០៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ក្រសួង​បាន​ធ្វើ​តេស្ត​​ ០៤ នាក់ទៀត លទ្ធផល​គឺ​ ០៣ នាក់អវិជ្ជមាន​ និង ០១ នាក់ វិជ្ជមាន​កូវីដ ១៩។

ក្រសួង​សុខាភិបាល​បាន​រំលឹក​ដល់​អ្នក​ដែល​ប៉ះពាល់ទាំងអស់ ដែល​មាន​លទ្ធផល​តេស្ត​លើកទី ១ អវិជ្ជមាន​កូវីដ ១៩ ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក​​ឲ្យបាន​ត្រឹម​ត្រូវនៅ​តាម​គេហដ្ឋាន និង​សណ្ឋាគាររ៉េស៊ីដង់​សុខាភ្នំពេញ (សម្រាប់​អ្នក​មិន​មានលទ្ធភាព​ធ្វើ​ចត្តាឡីស័ក​ខ្លួន​ឯង) ហើយ​ត្រូវ​​វិល​ត្រឡប់​មក​ធ្វើ​តេស្ត​ឡើង​វិញ ០៣ ដង​ទៀត នៅ​វិមាន​មិត្តភាព​នៃ​ទីស្តីការ​គណរដ្ឋមន្រ្តីទៅ​តាមកាល​បរិច្ឆេទ​ដែល​បាន​កំណត់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម