ព័ត៌មានជាតិ
អាជ្ញាធរដាក់គ្រឿងចក្រកាយស្តារប្រឡាយមួយខ្សែសម្រួលដល់លំហូរទឹកភ្លៀង នារដូវវស្សា
កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយរដ្ឋបាលសង្កាត់កាកាបទី ២ ដាក់គ្រឿងចក្រចុះស្ដារប្រព័ន្ធប្រឡាយមេមួយខ្សែដែលស្ថិតនៅភូមិត្រពាំងជ្រៃ និងភូមិកាកាប សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ ឲ្យបានមុនរដូវវស្សាចូលមកដល់ ដើម្បីសម្រួលដល់លំហូរទឹកភ្លៀង។

ដើម្បីសម្រួលទៅដល់លំហូរទឹកភ្លៀងនារដូវវស្សា បញ្ចៀសការជន់លិច ដោយឃើញថាប្រឡាយមេមួយខ្សែខាងលើពោរពេញទៅដោយកាកសំណល់ សំរាម និងដោយអនុវត្តតាមការដឹកនាំរបស់ លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ ម្សិលមិញ អាជ្ញាធរខណ្ឌ បានសហការជាមួយរដ្ឋបាលសង្កាត់កាកាបទី ២ ដាក់គ្រឿងចក្រចុះកាយស្តារប្រឡាយខាងលើយកកាកសំណល់ និងសំរាមចេញ។

អាជ្ញាធរ បានសំណូមពរដល់ប្រជាពលរដ្ឋ សូមមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងបោះចោលគ្មានអនាម័យ៕
អត្ថបទ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


