ព័ត៌មានជាតិ
កាហ្វេរថយន្តក្រុងខេត្តមណ្ឌលគិរី នៅតែមានការចាប់អារម្មណ៍ពីអតិថិជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ
ការច្នៃប្រឌិតយករថយន្តក្រុងមកធ្វើជាទីតាំងហាងលក់កាហ្វេចល័ត នៅតែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី។

អ្នកស្រី ខាត់ ធារ៉ា អាយុ ៣៦ ឆ្នាំ ជាអ្នកចាត់ការទូទៅនៅលើរថយន្តក្រុងលក់កាហ្វេចល័តនេះ បានប្រាប់«កម្ពុជាថ្មី»ថា កត្តាដែលជំរុញឲ្យមានការច្នៃប្រឌិតរថយន្តក្រុងឲ្យក្លាយជាហាងកាហ្វេចល័តនេះ ដោយយល់ឃើញថា ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍សំបូរដោយភ្ញៀវជាតិ និងអន្តរជាតិ ដូច្នេះងាយស្រួលដល់អតិថិជនដោយមិនពិបាករកទីតាំងហាងកាហ្វេឆ្ងាយតាមមូលដ្ឋាននោះទេ គឺអាចមកគាំទ្រហាងកាហ្វេចល័តនៅក្បែរពួកគេបំផុត។

អ្នកស្រី ខាត់ ធារ៉ា បានឲ្យដឹងបន្តថា ក្រោយពីមានការច្នៃប្រឌិតរថយន្តក្រុងឲ្យក្លាយជាហាងកាហ្វេនេះ តាំងពីឆ្នាំ ២០២០ មក គឺ អស់រយៈពេល ៥ ឆ្នាំ មកទល់បច្ចុប្បន្ននេះ នៅតែមានការគាំទ្រពីសំណាក់អតិថិជនដែលនិយមញ៉ាំកាហ្វេ និងភេសជ្ជៈផ្សេងៗ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្ទើរមិនរលួសថ្ងៃ។

អ្នកស្រី បន្តទៀតថា ហាងកាហ្វេរថយន្តក្រុងនេះ មានភេសជ្ជៈ ២ មុខ ប្រចាំហាង ដែលមានរសជាតិឈ្ងុយឆ្ងាញ់នោះរួមមាន ភេសជ្ជៈកាហ្វេកែច្នៃនៅខេត្តមណ្ឌលគិរីផ្ទាល់ និងភេសជ្ជៈម្ជូរព្រឹកទឹកឃ្មុំ ដែលជាភេសជ្ជៈពេញនិយមសម្រាប់អតិថិជន លើសពីនោះ ក៏មានភេសជ្ជៈផ្សេងៗ ជាច្រើនមុខទៀតផងដែរ។

អ្នកស្រី បានបញ្ជាក់ថា អតិថិជនដែលតែងតែមកគាំទ្រកាហ្វេរថយន្តក្រុងនេះ ភាគច្រើន នៅថ្ងៃបុណ្យទានធំៗ ដូចគ្នា បុណ្យអុំទូក និងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ សម្រាប់ថ្ងៃធម្មតាវិញ ភាគច្រើន គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយភ្ញៀវញ៉ាំជាហូរហែប្រចាំថ្ងៃតែម្ដង ដែលពួកគាត់ភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខេត្តមណ្ឌលគិរីផ្ទាល់តែម្ដង។

ក្នុងនាមបុគ្គលិកមួយរូប អ្នកស្រី ខាត់ ធារ៉ា ក៏បានអំពាវនាវដល់អតិថិជន ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅខេត្តមណ្ឌលគិរី សូមកុំរំលងហាងរថយន្តកាហ្វេចល័ត ដែលមានកាហ្វេកែច្នៃនៅមណ្ឌលគិរីផ្ទាល់ ភេសជ្ជៈម្ជូរព្រឹកទឹកឃ្មុំ និងភេសជ្ជៈជាច្រើនមុខទៀត ព្រោះតម្លៃសមរម្យ ទីតាំងស្រួលរក នៅក្បែររង្វង់មូលគោព្រៃ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕
អត្ថបទ ៖ រៀម សុខហេង









-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ