ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាមចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារធំ និងផ្សារសាមគ្គី ក្រុងកំពង់ចាម
នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ បានចុះពិនិត្យ និងបញ្ជាដោយផ្ទាល់ក្នុងការគ្រប់គ្រង ការបាញ់ថ្នាំសម្លាប់មេរោគ ដេីម្បីការពារ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ក្នុងខេត្តកំពង់ចាម។

ជាក់ស្ដែង ក្រុមការងារសាលាខេត្ត សហការជាមួយ អាជ្ញាធរក្រុងកំពង់ចាម បានបន្តចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណជុំវិញ និងក្នុងបរិវេណផ្សារធំ និងផ្សារសាមគ្គី ក្រុងកំពង់ចាម ដេីម្បីគ្រប់គ្រងស្ថានភាពឲ្យទាន់ពេលវេលា និងបានជូនដំណឹងទៅអាជីវករដែលសង្ស័យឬធ្លាប់ពាក់ពន្ធ័នឹងអ្នកកូវីដ១៩ត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យក្នុងការតាមដានសុខភាព។

ក្នុងនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្រេចផ្អាកទីកន្លែងពាក់ព័ន្ធចំនួន ១៣ទីតាំងមាន÷ មណ្ឌលសុខភាព ០១ទីតាំង និងមន្ទីរពេទ្យឯកជន ចំនួន ០២ទីតាំង តូបលក់ដូរចំនួន ០៩ទីតាំង នៅផ្សារធំ និង ១ទីតាំងនៅផ្សារសាមគ្គី ក្រុងកំពង់ចាម ។ ការផ្អាកអាជីវកម្មបណ្ដោះអាសន្ននេះ បន្ទាប់ពី រកឃើញជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលជាមួយគ្រួសារ លោក វ៉ាន ណាក្រូ ប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដែលមានវិជ្ជមានកូវីដ-១៩ ។ ដោយឡែក អ្នកជាប់ពាក់ព័ន្ធ បានយកមកធ្វើជាមណ្ឌលចត្តាឡីស័កមណ្ឌលចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា សម្រាប់ព្រឹត្តិការណ៍កើតឡើងថ្ងៃនេះ ឯកឧត្តម បានដាក់ចេញវិធានការឲ្យរដ្ឋបាលខេត្ត ចេញសេចក្តីប្រកាសព័ត៌មាន ជាបន្ទាន់ស្តីពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ និងបញ្ជាក់អត្តសញ្ញាណឲ្យបានច្បាស់លាស់ ដើម្បី ស្វែងរកអ្នកដែលពាក់ព័ន្ធផ្សេងៗទៀត ឲ្យមកចូលរួមធ្វើចត្តាឡីស័ក និងយក់សំណាក់ទៅពិនិត្យ ហើយកំណត់ឲ្យបានច្បាស់លាស់ ពីទីតាំងកន្លែងយកសំណាក់ ដើម្បី ងាយស្រួលដាក់អ្នកដែលគិតថា ខ្លួន មានការពាក់ព័ន្ធទាំងនោះ ដើម្បី ទៅយកសំណាក់ និងពិនិត្យរកវីរុសកូវីដ-១៩ ជាមួយគ្រូពេទ្យជំនាញ នៅទីនោះផ្ទាល់ ៕
អត្ថបទ៖ ហុង ម៉េងហៀ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


